កិច្ចប្រជុំកំពូលសហគ្រាសថាមពលអគ្គិសនីប្រទេសទន្លេឡានឆាង-មេគង្គលើកទី ៩ ប្រារព្ធជាផ្លូវការ

lmcchina.org, September 29, 2024
Size:

កាលពីថ្ងៃទី ២៦ ខែកញ្ញា កិច្ចប្រជុំកំពូលសហគ្រាសថាមពលអគ្គិសនីប្រទេសទន្លេឡានឆាង-មេគង្គលើកទី៩ បានរៀបចំនៅក្នុងទីក្រុងវៀងចន្ទន៍នៃប្រទេសឡាវ ក្រោមប្រធានបទ "ពង្រឹងកិច្ចសហប្រតិបត្តិការលើការតភ្ជាប់ថាមពលអគ្គិសនី ជំរុញបរិវត្តកម្មថាមពលថ្មីក្នុងតំបន់" ដោយផ្តោតសំខាន់ទៅលើផែនការថាមពលបៃតងឆ្នាំ ២០២៥-២០៣០ និងការធ្វើបរិវត្តកម្មថាមពលក្នុងតំបន់ទន្លេឡានឆាង-មេគង្គ។

អង្គប្រជុំបានប្រកាស "គំនិតផ្តួចផ្តើមស្តីពីការស្រាវជ្រាវលើការកសាងទីផ្សារថាមពលអគ្គិសនីរួមក្នុងតំបន់ឡានឆាង-មេគង្គ" ដោយរំពឹងថានឹងអាចជំរុញការបង្កើតក្រុមការងារ (ស្រាវជ្រាវ) អំពីការកសាងទីផ្សារថាមពលអគ្គិសនីរួម ក្រោមយន្តការនៃកិច្ចប្រជុំកំពូលសហគ្រាសថាមពលអគ្គិសនីប្រទេសទន្លេឡានឆាង-មេគង្គ ដើម្បីរួមគ្នាស្វែងយល់ពីមាគ៌ាអភិវឌ្ឍន៍នៃកសាងទីផ្សារ តាមរយៈការបង្កើតគម្រោងសាកល្បងសម្រាប់ការជួញដូរផលិតផលពាក់ព័ន្ធក្នុងក្របខណ្ឌតូច និងតាមពេលវេលា។