រាត្រីសមោសរនៃកម្មវិធីទិវាវប្បធម៌ ឡានឆាង-មេគង្គ ឆ្នាំ ២០២៤ ព្យាយាមធ្វើការហាត់សម

lmcchina.org, September 24, 2024
Size:

 

កាលពីថ្ងៃទី ១៨ ខែកញ្ញា តួសម្តែងដែលចូលរួមក្នុងពិធីបើកកម្មវិធីទិវាវប្បធម៌ ឡានឆាង-មេគង្គ លើកទី ១២ ព្យាយាមធ្វើការហាត់សមនៅរោងល្ខោននៃសួនម៉ានធីងក្នុងមណ្ឌលស៊ីសាំងប៉ានណា។

លោក ឆាវ ភីង អ្នកដឹកនាំពិធីបើកទិវាវប្បធម៌នេះ បាននិយាយថា រាត្រីសមោសរសម្រាប់អបអរទិវាវប្បធម៌នេះ នឹងផ្តោតសំខាន់លើការបង្ហាញពីបេតិកភណ្ឌវប្បធម៌អរូបីដ៏ប្រណីត និងត្រចះត្រចង់របស់បណ្តាប្រទេសទន្លេឡានឆាង-មេគង្គនានា  ដើម្បីបង្កើនការផ្លាស់ប្តូរផ្នែកវប្បធម៌ដែលមានប្រវត្តិសាស្ត្រដ៏យូរអង្វែងរបស់ប្រទេសទន្លេឡានឆាង-មេគង្គ តាមរយៈទម្រង់សិល្បៈ។

រាត្រីសមោសរក្នុងពិធីបើកទិវាវប្បធម៌នេះ មានគោលបំណងដើម្បីជំរុញការផ្សព្វផ្សាយ និងផ្លាស់ប្តូរអំពីវប្បធម៌ប្រពៃណីចិន និងវប្បធម៌ប្រទេសទន្លេឡានឆាង-មេគង្គ ហើយអញ្ជើញក្រុមល្ខោនជាតិដ៏ឆ្នើមរបស់ប្រទេសថៃ កម្ពុជា វៀតណាម ឡាវ និងមីយ៉ាន់ម៉ា មកសម្តែងនៅលើឆាកតែមួយ។

គួរបញ្ជាក់ថា មានតួសម្ដែងជាង ៣០០ នាក់បានចូលរួមក្នុងការសម្ដែងនេះ ចំណែកក្រុមសម្ដែងបរទេសនឹងមកដល់ស៊ីសាំងប៉ានណានៅថ្ងៃទី ២៩ ខែកញ្ញា ដើម្បីធ្វើការហាត់សមរួមជាមួយតួសម្ដែងចិន។