រដ្ឋបាលអន្តោប្រវេសន៍ជាតិចិនបានចេញប្រកាសឱ្យដឹងថា ស្ថាប័នត្រួតពិនិត្យតាមច្រកចេញចូលនៅទូទាំងប្រទេសចិនបានផ្តល់សេវាជូនអ្នកដំណើរចិននិងបរទេសចំនូនសរុបជាង ៥២៥ ម៉ឺននាក់ក្នុងអំឡុងពេលថ្ងៃបុណ្យសែនលោកខែឆ្នាំ២០២៤ ដែលមានអ្នកដំណើរចេញចូលគិតជាមធ្យមក្នុងមួយថ្ងៃលើសពី ១៧៥ ម៉ឺននាក់ កើនឡើង១៨,៦% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។