ក្រសួងការបរទេសចិនថ្លែងថា៖ចិនជាកម្លាំងដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍនិងការស្តារភាពរុងរឿងនៃប្រទេស"សកលខាងត្បូង"ជាប់រហូត

CRI, September 19, 2024
Size:

    នៅថ្ងៃទី ១២ ខែកញ្ញា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសចិន មានអ្នកសារព័ត៌មានបានសួរសំណួរអំពីកិច្ចសហប្រតិបត្តិការត្បូង-ត្បូងនៅទូទាំងពិភពលោក 

    លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ចិនជាប្រទេសកំពុងអភិវឌ្ឍន៍ធំជាងគេនៅលើពិភពលោកនិងជាសមាជិកមួយនៃប្រទេស"សកលខាងត្បូង"  អាហ្រ្វិកជាទ្វីបដែលមានប្រទេសកំពុងអភិវឌ្ឍន៍ច្រើនបំផុតនៅលើពិភពលោក  ក្នុងកិច្ចប្រជុំកំពូលក្រុងប៉េកាំង លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងនូវ"គំនិតផ្តួចផ្តើមចំនួន  "សម្រាប់ជំរុញឱ្យចិននិងអាហ្វ្រិកពួតដៃគ្នាជំរុញការធ្វើទំនើបកម្មដែលទទួលបានការទទួលស្គាល់ជាទូទៅពីសំណាក់ភាគីនានាដែលចូលរួមកិច្ចប្រជុំថា ប្រការនេះនឹងជិះឥទ្ធិពលដ៏សំខាន់និងវែងឆ្ងាយចំពោះការជំរុញឱ្យប្រទេស"សកលខាងត្បូង"ពន្លឿនការសម្រេចបាននូវការធ្វើទំនើបកម្មនិងជំរុញការធ្វើទំនើបកម្មនៃសកលលោក  ជានិច្ចកាល ចិនតែងតែជាកម្លាំងដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍនិងការស្តារភាពរុងរឿងនៃប្រទេស"សកលខាងត្បូង"