កាលពីថ្ងៃទី ១៣ ខែកញ្ញា ពិធីបើកសម្ពោធកម្មវិធីបង្កើតស្នាដៃសិល្បៈក្នុងតំបន់នៃពិព័រណ៍សិល្បៈអន្តរជាតិ ស៊ីសាំងប៉ានណា លើកទី ៧ ត្រូវបានប្រារព្ធឡើងនៅមណ្ឌលស៊ីសាំងប៉ានណានៃខេត្តយូណាន។
ក្នុងពិធីនេះ ភ្ញៀវកិត្តិយសរួមគ្នាសម្ពោធស្លាកនៃ "ភូមិវិចិត្រករស៊ីសាំងប៉ានណា"។
ពិព័រណ៍សិល្បៈអន្តរជាតិ ស៊ីសាំងប៉ានណា គឺជាសកម្មភាពសំខាន់មួយនៃទិវាវប្បធម៌និងសិល្បៈ ឡានឆាង-មេគង្គ ហើយត្រូវបានប្រារព្ធឡើងដោយជោគជ័យចំនួន ៦ លើកហើយ។ ពិព័រណ៍សិល្បៈអន្តរជាតិ ស៊ីសាំងប៉ានណា នេះប្រកាន់ខ្ជាប់នូវលក្ខណៈអន្តរជាតិ សិល្បៈ និងការបើកទូលាយ ដើម្បីជំរុញការផ្លាស់ប្តូរនិងការសិក្សារៀនសូត្រគ្នាទៅវិញទៅមកលើវិស័យវប្បធម៌ និងសិល្បៈរវាងប្រទេសចិន និងតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ព្រមទាំងអាចបង្ហាញពីវប្បធម៌ និងស្មារតីសិល្បៈពិសេសរបស់ជនជាតិនានាក្នុងតំបន់ស៊ីសាំងប៉ានណានៃប្រទេសចិន។
ព្រឹត្តិការណ៍នេះបានអញ្ជើញសិល្បករក្នុងស្រុក និងបរទេសល្បីៗចំនួន ១៥ រូបដែលមកធ្វើទស្សនកិច្ច និងបង្កើតស្នាដៃសិល្បៈរយៈពេល ១១ ថ្ងៃនៅស៊ីសាំងប៉ានណា ហើយគ្រោងនឹងរៀបចំការតាំងពិព័រណ៍ស្នាដៃសិល្បៈក្នុងតំបន់របស់ពួកគេនៅខែតុលាខាងមុខ។