វេទិកាសហប្រតិបត្តិការប្រព័ន្ធសារព័ត៌មាន “ខ្សែក្រវាត់និងផ្លូវ” បើកធ្វើឡើងនៅក្រុង Chengdu លោក Li Shulei អញ្ជើញជាអធិបតីនិងថ្លែងសុន្ទរកថា

CRI, September 5, 2024
Size:

      ថ្ងៃទី ២៨ ខែសីហា  វេទិការសហប្រតិបត្តិការប្រព័ន្ធសារព័ត៌មាន “ខ្សែក្រវាត់និងផ្លូវ” ឆ្នាំ២០២៤ បានបើកធ្វើនៅក្រុងChengdu ខេត្ត Sichuan   លោក Li Shulei  សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃមជ្ឈិមបក្សកុម្មុយនីស្តចិនបានអញ្ជើញជាអធិបតីនិងថ្លែងសុន្ទរកថា។

      ភ្ញៀវកិត្តិយសដែលចូលរួមវេទិកានេះបានសម្គាល់ឃើញថា គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” មានប្រភពពីប្រទេសចិន ប៉ុន្តែសមិទ្ធផលនិងឱកាសជារបស់ពិភពលោក។ តាំងពីលោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើមដ៏សំខាន់មួយនេះកាលពីឆ្នាំ២០១៣ មក កិច្ចសហប្រតិបត្តិការអន្តរជាតិរវាងប្រទេសតាមបណ្តោយ  “ខ្សែក្រវាត់និងផ្លូវ” បានកើនពីសូន្យដល់ច្រើន  មានការរីកចម្រើនយ៉ាងផុលផុស  បានទទួលសមទ្ធិផលយ៉ាងប្រាកដប្រជាជាច្រើន ដែលជំរុញការតភ្ជាប់គ្នានិងការអភិវឌ្ឍរវាងអរិយធម៌ខុសៗគ្នាលើពិភពលោក។ 

      ភ្ញៀវកិត្តិយសដែលចូលរួមវេទិកាបានយល់ឃើញថា  ប្រព័ន្ធសារព័ត៌មានត្រូវផ្សព្វផ្សាយឱ្យបានល្អនូវរឿងរ៉ាវស្តីពីកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះរវាងគ្រប់ភាគី និងបង្ហាញពីភាពទាក់ទាញនិងគុណតម្លៃនៃប្រវត្តិសាស្ត្រនិងវប្បធម៌របស់គ្រប់ប្រទេស ដើម្បីបង្កើនការតភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន៕