ប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃតំបន់ព្រំដែន បញ្ហាថ្មីមួយចំនួនបានលេចឡើងនៅតាមដងទន្លេឡានឆាង ដូចជាការកើនឡើងនៃចំនួនមនុស្សចាស់ដែលរស់នៅតែម្នាក់ឯង និងជម្លោះរវាងអ្នកជិតខាងជាដើម។ ប្រឈមមុខនឹងការលំបាកថ្មីក្នុងការគ្រប់គ្រងតំបន់ព្រំដែន ប៉ុស្តិ៍នគរបាលតាមព្រំដែនកួនឡីនៃអង្គភាពគ្រប់គ្រងតំបន់ព្រំដែន ស៊ីសាំងប៉ានណា បានបង្កើតក្រុមនារីផ្សព្វផ្សាយ និងការពារ ឡានឆាង-មេគង្គ ដែលមានសមាជិកស្ត្រី ១០ រូប។
លោកនគរបាល ចាំង វិនជូន បាននិយាយថា "ក្រុមនារីផ្សព្វផ្សាយ និងការពារ ឡានឆាង-មេគង្គ មានកម្លាំងខ្លាំងណាស់។ ពួកគេប្រើប្រាស់កម្លាំងទន់ភ្លន់របស់នារីសម្រាប់លើកកម្ពស់ការគ្រប់គ្រងព្រំដែន ដែលអាចជៀសវាងពីរឿងដែល"ជម្លោះតូចៗ"ប្រែក្លាយជា"បទឧក្រិដ្ឋធំ"។
មិនតែប៉ុណ្ណោះទេ ក្រុមនារីផ្សព្វផ្សាយ និងការពារ ឡានឆាង-មេគង្គ ត្រូវបានគេមើលឃើញនៅតាមបរិវេណសាលារៀន និងផ្សារជាច្រើន។ ពួកគេតែងតែទៅធ្វើការផ្សព្វផ្សាយពីច្បាប់នៅសាលារៀនថា "ការដឹកជញ្ជូនអ្នកដ៏ទៃឆ្លងព្រំដែនដោយខុសច្បាប់ គឺជាអំពើខុសច្បាប់ និងជាបទឧក្រិដ្ឋ។ យើងគួរតែប្រាប់ក្រុមគ្រួសារថា កុំជឿការបោកប្រាស់របស់មេខ្យល់ទេ។ បើមានគេធ្វើបាបយើងនៅក្នុងសាលារៀន យើងត្រូវទៅប្រាប់គ្រូបង្រៀន ឬប៉ូលីស។
ក្នុងរយៈពេលមួយឆ្នាំកន្លងមក ក្រុមនារីផ្សព្វផ្សាយ និងការពារ ឡានឆាង-មេគង្គ បានដើរទៅធ្វើការផ្សព្វផ្សាយពីច្បាប់ និងយាមល្បាតជាង ៣០ គីឡូម៉ែត្រ។ ក្រោមការជួយពីក្រុមនារីផ្សព្វផ្សាយ និងការពារស្ត្រីនេះ នៅឆមាសទី ១ នៃឆ្នាំ ២០២៤ ចំនួនករណីប្តឹងប៉ូលីសនៅប៉ុស្តិ៍នគរបាលតាមព្រំដែនកួនឡី និងចំនួនករណីរំលោភទ្រព្យសម្បត្តិដែលអាចការពារបាន បានធ្លាក់ចុះ ២៧,៦% និង ៦៣,១៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។ ជាពិសេស ករណីរំលោភទ្រព្យសម្បត្តិដែលអាចការពារបានមានចំនួនតិចជាង ១០ ករណី។