កាលពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៤ ខែសីហា សិក្ខាសាលាស្តីពីការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃទេសចរណ៍បេតិកភណ្ឌវប្បធម៌ក្នុងយុគសម័យក្រោយជំងឺកូវីដ ១៩ ដែលជាគម្រោងមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ បានប្រារព្ធឡើងនៅទីក្រុង Bagan ប្រទេសមីយ៉ាន់ម៉ា។ លោកជំទាវ ម៉ា ចាឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំប្រទេសមីយ៉ាន់ម៉ា លោកជំទាវ តៃតៃខាយ រដ្ឋមន្ត្រីក្រសួងសណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ា មន្រ្តីស្ថាប័នរដ្ឋាភិបាលនិងអ្នកជំនាញដែលមកពីប្រទេសទន្លេឡានឆាង-មេគង្គ បានចូលរួមក្នុងសិក្ខាសាលានេះ។
លោកជំទាវរដ្ឋមន្ត្រី តៃតៃខាយ ថ្លែងសុន្ទរកថា
លោកជំទាវ ម៉ា ចា បានថ្លែងសុន្ទរកថាក្នុងសិក្ខាសាលានេះថា កិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ បានទទួលនូវលទ្ធផលជាផ្លែផ្កាក្នុងរយៈពេល ៨ ឆ្នាំចាប់តាំងពីការបើកដំណើរការដោយគ្រប់ជ្រុងជ្រោយ ដោយបានផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសនានាតាមបណ្តោយទន្លេឡានឆាង-មេគង្គ និងបានក្លាយជា "វេទិកាមាស" សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ លោកជំទាវសង្ឃឹមថា ភ្ញៀវកិត្តិយសដែលចូលរួមសិក្ខាសាលានេះ នឹងផ្តោតលើប្រធានបទនៃការអភិវឌ្ឍ ធ្វើការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែស៊ីជម្រៅ ហើយរួមគ្នាជំរុញការអនុវត្តគំនិតផ្តួចផ្តើមអរិយធម៌សកល និងការកសាងសហគមន៍វាសនារួមសម្រាប់ប្រទេសទន្លេឡានឆាង-មេគង្គ។
លោកជំទាវឯកអគ្គរដ្ឋទូត ម៉ា ចា ថ្លែងសុន្ទរកថា
លោកជំទាវរដ្ឋមន្ត្រី តៃតៃខាយ បានថ្លែងអំណរគុណចំពោះភាគីចិនដែលបានចេញប្រាក់សម្រាប់មូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ និងបានវាយតម្លៃខ្ពស់ចំពោះយន្តការសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គដែលបានរួមចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍឧស្សាហកម្មក្នុងតំបន់។
លោកជំទាវឯកអគ្គរដ្ឋទូត ម៉ា ចា យកវត្ថុអនុស្សាវរីយ៍ដែលមានលក្ខណៈពិសេសចិនជូនលោកជំទាវរដ្ឋមន្ត្រី តៃតៃខាយ
ក្នុងសិក្ខាសាលានេះ លោកជំទាវ ម៉ា ចា និងលោកជំទាវ តៃតៃខាយ បានផ្លាស់ប្តូរទស្សនៈយ៉ាងស៊ីជម្រៅអំពីការបង្កើនការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសចិន និងមីយ៉ាន់ម៉ា។