អ្នកយកព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានទទួលដំណឹងនៅថ្ងៃទី ១៧ ខែសីហាតាមម៉ោងក្នុងតំបន់ឱ្យដឹងថា ព្រះមហាក្សត្រថៃបានចេញព្រះរាជក្រឹត្យលើកលែងទោសនៅថ្ងៃដដែលនោះ អតីតនាយករដ្ឋមន្ត្រីថៃThaksin Shinawatra ដែលកំពុងជាប់គុកនឹងត្រូវបានលើកលែងទោស ហើយនឹងត្រូវដោះលែងមុនពេលកំណត់ គួររំលឹកថា តាមការកំណត់ លោកនឹងបញ្ចប់ការជាប់ពន្ធនាគារនៅថ្ងៃទី ៣១ ខែសីហាឆ្នាំនេះ។
យោងតាមព្រះរាជក្រឹត្យលើកលែងទោសនេះ មានអ្នកទោសចំនួនប្រមាណ ៥ម៉ឺននាក់នឹងត្រូវបានដោះលែងពីពន្ធនាគារនៃតំបន់នានានៅទូទាំងប្រទេសថៃ៕