ថ្ងៃទី១៦ខែសីហា តាមម៉ោងក្នុងតំបន់ សភាប្រជាជននៃរដ្ឋសភាថៃបានបើកកិច្ចប្រជុំ ដើម្បីបោះឆ្នោតសម្រេចចិត្តជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី។ លោកស្រី Paetongtarn Shinawatra ដែលជាបេក្ខជននាយករដ្ឋមន្រ្តីនិងជាប្រធានបក្ស Pheu Thai ទទួលបានសំឡេងគាំទ្រ៣១៩សំឡេងដែលជាចំនួនលើសពីពាក់កណ្តាលហើយបានក្លាយជានាយករដ្ឋមន្រ្តីថៃអណត្តិថ្មី៕