ឯកឧត្តម ស៊ុន វៃតុង អនុរដ្ឋមន្ត្រីការបរទេសចិន អញ្ជើញចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់លើកទី ១១ ស្តីពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ

lmcchina.org, August 12, 2024
Size:

   

  កាលពីថ្ងៃទី  ខែសីហា ឆ្នាំ ២០២៤ កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់លើកទី ១១ ស្តីពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានប្រារព្ធឡើងតាមប្រព័ន្ធវីដេអូក្រោមសហអធិបតីភាពរបស់ឯកឧត្តម ស៊ុន វៃតុង មន្ត្រីជាន់ខ្ពស់ចិននៃប្រទេសសហប្រធាននៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ និងជាអនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន និងឯកឧត្តម លូ គីកុង មន្ត្រីជាន់ខ្ពស់ថៃ និងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ ភាគីទាំង  បានរំលឹកឡើងវិញនូវដំណើរការនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ និងបានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅអំពីទិសដៅសហប្រតិបត្តិការជំហានបន្ទាប់ និងការត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីលើក ទី   ស្តីពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។

     ឯកឧត្តម ស៊ុន វៃតុង បានមានប្រសាសន៍ថា ឆ្នាំនេះជាឆ្នាំដំបូងនៃការអនុវត្តផែនការសកម្មភាពរយៈពេល ៥ ឆ្នាំទី ២ អំពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។ ប្រទេសទាំង ៦ បានអនុវត្តដោយចិត្តទុកដាក់តាមមតិឯកភាពសំខាន់ៗដែលសម្រេចបាននៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំស្តីពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី ៤ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី ៨ ដើម្បីពង្រីកយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ទទួលបាននូវលទ្ធផលជាផ្លែផ្កា និងលើកកម្ពស់ប្រកបដោយប្រសិទ្ធភាពនូវសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់ទន្លេឡានឆាង-មេគង្គ។

ឯកឧត្តម ស៊ុន វៃតុង បានណែនាំពីខ្លឹមសារ និងសមិទ្ធផលសំខាន់នៃកិច្ចប្រជុំពេញអង្គលើកទី ៣ នៃសមាជបក្សកុម្មុយនិស្តចិនលើកទី ២០។ ឯកឧត្តមបានមានប្រសាសន៍ថា ខណៈពេលពិភពលោកកំពុងកើតមានការផ្លាស់ប្តូរយ៉ាងស្មុគស្មាញ ភាគីចិននឹងខិតខំប្រឹងប្រែងតាមស្មារតីនៃកិច្ចប្រជុំពេញអង្គនេះ បន្តធ្វើកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយ ហើយជំរុញការធ្វើទំនើបភាវូបនីយកម្មតាមបែបផែនចិន។ ភាគីចិនមានឆន្ទៈធ្វើឱ្យស៊ីជម្រៅថែមទៀតនូវសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសតាមបណ្តោយទន្លេមេគង្គ ដើម្បីរួមគ្នាជំរុញការតភ្ជាប់គ្នាក្នុងតំបន់ និងការអភិវឌ្ឍបែបនវានុវត្តន៍និងប្រកបដោយលក្ខណៈបៃតង សហការគ្នាក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមផ្នែកសន្តិសុខមិនមែនប្រពៃណី រួមគ្នាបង្កើតតំបន់គំរូភាពសម្រាប់ការរួមគ្នាកសាង "ខ្សែក្រវាត់ និងផ្លូវ" តំបន់ឈានមុខសម្រាប់គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល តំបន់ពិសោធន៍សម្រាប់គំនិតផ្តួចផ្តើមសន្តិសុខសកល និងតំបន់ល្អឥតខ្ចោះដំបូងបង្អស់សម្រាប់គំនិតផ្តួចផ្តើមអរិយធម៌សកល ព្រមទាំងពន្លឿនការកសាងសហគមន៍រួមវាសនារបស់ប្រទេសទន្លេឡានឆាង-មេគង្គ។

  ភាគីនានាបានសម្តែងនូវការអបអរសាទរចំពោះការបើកធ្វើដោយជោគជ័យនូវកិច្ចប្រជុំពេញអង្គលើកទី  នៃសមាជបក្សកុម្មុយនិស្តចិនលើកទី ២០ និងបានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍរីកចម្រើនពេញលេញក្នុងរយៈពេល  ឆ្នាំកន្លងមក ចាប់តាំងពីការបង្កើតកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ព្រមនិងថ្លែងអំណរគុណចំពោះមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គដែលបានផ្តល់ការគាំទ្រដ៏សំខាន់ដល់ប្រទេសនានាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន។ ភាគីនានាបានឯកភាពគ្នាលើការបង្កើនទំនុកចិត្តខាងនយោបាយ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង រួមគ្នាអនុវត្តផែនការសកម្មភាពរយៈពេល  ឆ្នាំទី  ឱ្យទទួលបាននូវសមិទ្ធផលជាក់ស្តែង ដើម្បីផ្តល់ផលប្រយជន៍ដល់ប្រជាជនតាមបណ្តោយទន្លេឡានឆាង-មេគង្គ