លោកប្រធានរដ្ឋចិន Xi Jinping ដឹកនាំការធ្វើកំណែទម្រង់និងបើកទូលាយរបស់ប្រទេសចិនក្នុងយុគសម័យថ្មី

CRI, August 7, 2024
Size:

នៅខែធ្នូ ឆ្នាំ ២០១២ លោក Xi Jinping ដែលទើបជាប់ឆ្នោតជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានជ្រើសរើសខេត្ត Guangdong ដែលជាតំបន់អនុវត្តការធ្វើកំណែទម្រង់ និងបើកទូលាយមុនគេបង្អស់នៅប្រទេសចិន ជាទិសដៅនៃដំណើរចុះត្រួតពិនិត្យការងារតំបន់ជាលើកដំបូងរបស់លោក ។

ក្នុងដំណើរលើកនេះ លោកបានផ្តល់អនុសាសន៍ណែនាំថា សេចក្តីសម្រេចចិត្តអំពីការធ្វើកំណែទម្រង់ និងការបើកទូលាយ គឺជាសេចក្តីសម្រេចចិត្តដ៏ត្រឹមត្រូវ។ យើងត្រូវបន្តដើរតាមផ្លូវកំណែទម្រង់និងបើកទូលាយដើម្បីឆ្ពោះទៅរកភាពរុងរឿងរបស់ប្រទេសចិន ។

អស់រយៈពេលជាងមួយទស្សវត្សរ៍មក លោក  Xi Jinping បានធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រោងផែនការដើម្បីជំរុញការអនុវត្តកំណែទម្រង់ និងការបើកទូលាយ ។

ឆ្នាំ ២០២៤ គឺជាឆ្នាំដ៏សំខាន់មួយទៀតសម្រាប់ការធ្វើកំណែទម្រង់និងបើកទូលាយយ៉ាងស៊ីជម្រៅក្នុងយុគសម័យថ្មី។ លោក Xi Jinping  នឹងបន្តដឹកនាំប្រជាជនចិនចំនួន ១៤០០ លាននាក់ក្នុងការរួមគ្នាចារទំព័រថ្មីនៃការធ្វើកំណែទម្រង់និងបើកទូលាយក្នុងយុគសម័យថ្មី៕