នាយកប្រតិបត្តិលេខាធិការដ្ឋាននៃគណៈកម្មការទន្លេមេគង្គ៖ ចែករំលែកទន្លេ ចែករំលែកអនាគត

lmcchina.org, August 1, 2024
Size:

លោក Anoulak Kittikhoun នាយកប្រតិបត្តិលេខាធិការដ្ឋាននៃគណៈកម្មការទន្លេមេគង្គ បាននិយាយនៅក្នុងបទសម្ភាសន៍ពិសេសជាមួយអ្នកសារព័ត៌មាននៃគេហទំព័រ China.com.cn នាពេលថ្មីៗនេះថា យើងយល់ស្របលើរូបមន្តនៃកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ។ ចែករំលែកទន្លេ និងចែករំលែកអនាគត។

កាលពីថ្ងៃទី ១៥ ខែកក្កដា សកម្មភាពសិក្សារួមគ្នាតាមប្រភពទន្លេឡានឆាងរបស់ប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ បានប្រារព្ធឡើងនៅក្នុងខេត្តឈីងហៃប្រទេសចិន។ នៅក្នុងពិធីចាប់ដំណើរការ លោក Anoulak Kittikhoun បានសង្កត់ធ្ងន់លើភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ និងសារៈសំខាន់នៃការសិក្សារួមគ្នានេះ។ លោកបានមានប្រសាសន៍ថា ការសិក្សារួមគ្នាដែលមានសារៈសំខាន់ជាប្រវត្តិសាស្ត្រនេះ គឺជាការសិក្សារួមគ្នាលើកដំបូងតាមប្រភពទឹកទន្លេមេគង្គដែលមានការចូលរួមពីប្រទេសទាំង ៦ ក្រោមការរៀបចំដោយមជ្ឈមណ្ឌលសហប្រតិបត្តិការធនធានទឹក ឡានឆាង-មេគង្គ និងលេខាធិការដ្ឋាននៃគណៈកម្មការទន្លេមេគង្គ។ កិច្ចសហប្រតិបត្តិការនេះនឹងជួយឱ្យមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីស្ថានភាពតាមកំណាត់ខាងលើនៃទន្លេឡានឆាង-មេគង្គ។ គណៈកម្មការទន្លេមេគង្គនឹងចូលរួមចំណែកដល់វេទិកានេះ ដើម្បីធានាឱ្យប្រទេសទាំង ៦ អាចទទួលបាននូវអត្ថប្រយោជន៍ពីការចែករំលែកទិន្នន័យ។

លោក Anoulak Kittikhoun បានបញ្ជាក់ថា ការសិក្សារួមគ្នាដែលកំពុងដំណើរការនេះ មានគោលបំណងប្រមូលទិន្នន័យថ្មីៗដោយផ្ទាល់ ដើម្បីកំណត់យុទ្ធសាស្រ្តប្រកបដោយប្រសិទ្ធភាព និងដោះស្រាយជាមួយនឹងការផ្លាស់ប្តូរលក្ខខណ្ឌជលសាស្ត្រតាមដងទន្លេ ហើយផ្តល់ផលប្រយោជន៍ជាអតិបរមាដល់ប្រទេសពាក់ព័ន្ធទាំងអស់" ។

លើសពីនេះទៀត លោកក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិនក្នុងការការពារប្រភពទឹកនៃទន្លេឡានឆាង និងការយកចិត្តទុកដាក់ទៅលើកត្តាអេកូឡូស៊ី និងបរិស្ថាននៅក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍។ លោកបានបញ្ជាក់ថា នៅតាមប្រភពទឹកនៃទន្លេឡានឆាងមានទេសភាពដ៏ស្អាតអស្ចារ្យ ដែលជាសក្ខីភាពបញ្ជាក់ឱ្យឃើញពីសមិទ្ធផលអភិរក្សធម្មជាតិរបស់ប្រទេសចិន។ លោកបានបន្ថែមទៀតថា លោកគ្រោងនឹងអញ្ជើញឱ្យប្រទេសទាំង ៦ ចូលរួមការសិក្សារួមជាលើកទីពីរនៅតាមកំណាត់ខាងក្រោមនៃទន្លេឡានឆាង-មេគង្គនាខែកញ្ញា ឬខែតុលាខាងមុខ ដើម្បីប្រមូលមតិយោបល់ដ៏មានតម្លៃឱ្យបានកាន់តែច្រើន។