អ្នកជំនាញមកពីប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ សិក្សាពីសណ្ឋានដី Karst បុរាណដ៏ចម្រុះពណ៌នៅតាមប្រភពទឹកទន្លេ

lmcchina.org, July 22, 2024
Size:

រូបថតដែលថតពីលើអាកាសនៃបឹងចីវលោលើដីទំនាបប្រភពទឹកទន្លេឡានឆាង

ដោយ ចាំង យ៉ុង

កាលពីថ្ងៃទី ១៨ ខែកក្កដា នៅស្រុកចាទួ មណ្ឌលស្វយ័តជនជាតិ Zang យូស៊ូ ខេត្តឈីងហៃ អ្នកជំនាញផ្នែកធនធានទឹកជិត ៣០ រូបដែលមកពីប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ បានរួមគ្នាធ្វើការសិក្សាពីសណ្ឋានដី Karst បុរាណដ៏វិសេសវិសាលនៅតាមប្រភពទឹកទន្លេឡានឆាង ដូចជាចំណោតភ្នំឈួងហួ និងបឹងចីវលោជាដើម ដើម្បីយល់ដឹងពីដំណើរការអភិវឌ្ឍន៍ក្នុងប្រវត្តិសាស្ត្រនៃប្រព័ន្ធប្រភពទឹកទន្លេ។ តាមការណែនាំបានឱ្យដឹងថា នៅតាមប្រភពទឹកទន្លេឡានឆាងមានសណ្ឋានដី Karst បុរាណជាច្រើនកន្លែង ដែលមានទម្រង់ផ្សេងៗគ្នា និងមានបាតុភូតភាពខុសគ្នានៃតំបន់ជាក់លាក់ ហើយភាគច្រើនគឺកើតឡើងក្នុងសម័យ Tertiary ដែលជាបរិយាកាសតំបន់ត្រូពិច និងអនុតំបន់ត្រូពិច ដោយស៊ីគ្នាខ្លាំងទៅនឹងសម័យកាលដីគោកផុសឡើងក្នុងប្រព័ន្ធភូគព្ភសាស្ត្រ។

 

អ្នកជំនាញធនធានទឹកមកពីប្រទេសទន្លេឡានឆាង-មេគង្គធ្វើការសិក្សាស្រាវជ្រាវរួមគ្នានៅតាមប្រភពទឹកទន្លេឡានឆាង

ដោយ ឈី មាវ

 

ចំណោតភ្នំឈួងហួតាមប្រភពទឹកទន្លេឡានឆាង

ដោយ ផាន យូជា

 

រូបថតដែលថតពីលើអាកាសនៃទីប្រសព្ធទន្លេចាអាឈូ និងចាណាឈូតាមប្រភពទឹកទន្លេឡានឆាង

ដោយ ឈី មាវ

 

អ្នកជំនាញធនធានទឹកមកពីប្រទេសទន្លេឡានឆាង-មេគង្គធ្វើការសិក្សាស្រាវជ្រាវរួមគ្នានៅតាមប្រភពទឹកទន្លេឡានឆាង

ដោយ ផាន យូជា