ការប្រកួតឌីហ្សែញបែបនវានុវត្តន៍យុវជនឡានឆាង-មេគង្គលើកទី ៨ ប្រារព្ធឡើង

lmcchina.org, July 15, 2024
Size:

នៅរសៀលថ្ងៃទី ១២ ខែកក្កដា លទ្ធផលចុងក្រោយនៃការប្រកួតឌីហ្សែញបែបនវានុវត្តន៍យុវជនអំពីអភិបាលកិច្ចនិងការអភិវឌ្ឍតំបន់ទន្លេឡានឆាង-មេគង្គលើកទី ៨ ត្រូវបានប្រកាសនៅសាកលវិទ្យាល័យ Prince of Songkla ប្រទេសថៃសាខាភូកេត។ ការប្រកួតនេះទទួលបានស្នាដៃសរុបចំនួន ៩៦ ដែលដាក់ជូនដោយនិស្សិតចំនួន ២៨៨ នាក់មកពីសាកលវិទ្យាល័យចំនួន ៩ ក្នុងប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ ហើយមានក្រុមចំនួន ២០ និងបេក្ខជនបេក្ខនារី ៦០ នាក់បានចូលវគ្គផ្តាច់ព្រ័ត្រ។ ការប្រកួតនេះមានពានរង្វាន់បួនប្រភេទគឺ "សំណួរដ៏មានតម្លៃបំផុត" "ក្រុមគំនិតច្នៃប្រឌិតឆ្នើម" "ក្រុមឆ្លងប្រទេសល្អបំផុត" និង"ផែនការបណ្តុះល្អបំផុត"។

បេក្ខនារីឈ្មោះ មឹង សឺធាង ដែលមកពីវិទ្យាស្ថានហិរញ្ញវត្ថុ ក្វាងស៊ី បានទទួលរង្វាន់"ក្រុមឆ្លងប្រទេសល្អបំផុត" ។ នាងបាននិយាយថា ខ្ញុំរៀនជំនាញផ្នែកហិរញ្ញវត្ថុ និងសេដ្ឋកិច្ច ហើយជាធម្មតាផ្តោតតែលើទីផ្សារ ប៉ុន្តែ តាមរយៈការសហការជាមួយនិស្សិតជំនាញកិច្ចការអន្តរជាតិពីប្រទេសថៃ និងវៀតណាម ខ្ញុំបានរៀនចេះគិតគូរពីទម្លាប់នៃការគិតពិចារណារបស់មនុស្សក្នុងតំបន់ផ្សេងៗគ្នា ហើយបានផ្លាស់ប្តូរតម្រងខ្យល់ក្នុងអគារទៅជាតម្រងម៉ាស់ដែលអាចបំពេញតម្រូវការរបស់ប្រជាជនប្រទេសទន្លេឡានឆាង-មេគង្គដោយជោគជ័យ។

នៅឆ្នាំ ២០២៥ ការប្រកួតឌីហ្សែញបែបនវានុវត្តន៍យុវជនឡានឆាង-មេគង្គលើកទី ៩ និងសកម្មភាពពាក់ព័ន្ធនឹងរៀបចំនៅសាកលវិទ្យាល័យមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមក្នុងក្រុងហាណូយប្រទេសវៀតណាម។