លោក Han Zheng អនុប្រធានរដ្ឋចិនចូលរួមនិងថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកាសន្តិភាពពិភពលោកលើកទី១២

CRI, July 8, 2024
Size:

កាលពីថ្ងៃទី ៦ ខែកក្កដា លោក Han Zheng អនុប្រធានរដ្ឋចិនបានចូលរួមនិងថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកាសន្តិភាពពិភពលោកលើកទី១២ នៅសាកលវិទ្យាល័យ Tsinghua ក្រុងប៉េកាំង។

លោក Han Zheng បានលើកឡើងថា ពិភពលោកបច្ចុប្បន្នកំពុងឆ្លងកាត់បម្រែបម្រួលនិម្មាបនកម្មដ៏ធំដែលមិនធ្លាប់ជួបក្នុងរយៈពេលមួយសតវត្ស  ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាសមាជិកដ៏សំខាន់នៃ "សកលខាងត្បូង"  ប្រទេសចិនបាននិងកំពុងដើរតាមផ្លូវត្រឹមត្រូវក្នុងបម្រែបម្រួលនិម្មាបនកម្មដ៏ធំនៃពិភពលោក  លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងគំនិតផ្តួចផ្តើមស្តីពីការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកលនិងគំនិតផ្តួចផ្តើមអរិយធម៌សកល ដែលបានជំរុញឱ្យប្រទេសជុំវិញពិភពលោកធ្វើការរួមគ្នាដើម្បីកសាងពិភពលោកប្រកបដោយសន្តិភាពយូរអង្វែង សន្តិសុខរួម វិបុលភាពរួម ភាពបើកចំហ បរិយាបន្ន និងភាពស្រស់ស្អាត។

លោក Han Zheng បានផ្តួចផ្តើមគំនិត  ចំណុច ទី១ ប្រកាន់ខ្ជាប់នូវការរួមរស់ដោយសន្តិសហវិជ្ជមាន។ ទី២ ធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិសុខរួម។ ទី៣ ជំរុញការបើកចំហ និងបរិយាបន្ន។

សូមរំលឹកថា វេទិកានេះបើកធ្វើក្រោមប្រធានបទ "ការធ្វើឱ្យមានសុក្រឹតភាពនូវអភិបាលកិច្ចសន្តិសុខសកល៖ ការការពារយុត្តិធម៌ ការជំរុញសាមគ្គីភាព និងការស្វែងរកកិច្ចសហប្រតិបត្តិការ"  ជាមួយនឹងការចូលរួមពីភ្ញៀវកិត្តិយសប្រមាណ ៤០០ រូប ក្នុងនោះរួមទាំងអតីតអ្នកនយោបាយអន្តជាតិសំខាន់ៗ អង្គទូតបរទេសប្រចាំប្រទេសចិន និងបញ្ញាវន្តចិននិងអន្តរជាតិជាដើម