ការដឹកជញ្ជូនកញ្ចប់បញ្ញើរហ័សរបស់ចិននៅឆមាសទី១នៃឆ្នាំនេះមានបរិមាណលើសពី៨០ប៊ីលានកញ្ចប់

CRI, July 4, 2024
Size:

តាមទិន្នន័យរបស់រដ្ឋបាលប្រៃសណីយ៍ជាតិចិនបានបង្ហាញថា   គិតត្រឹមថ្ងៃទី៣០  ខែមិថុនា  ការដឹកជញ្ជូនកញ្ចប់បញ្ញើរហ័សររបស់ចិននៅឆមាសទី១នៃឆ្នាំនេះមានបរិមាណលើសពី៨០ប៊ីលានកញ្ចប់។

  ចាប់តាំងពីដើមឆ្នាំនេះមក បរិមាណដឹកជញ្ជូនកញ្ចប់បញ្ញើរហ័សប្រចាំខែជាមធ្យមរបស់ប្រទេសចិនមានចំនួនលើសពី១៣ប៊ីលានកញ្ចប់ ហើយបរិមាណដឹកជញ្ជូនកញ្ចប់បញ្ញើរហ័សប្រចាំថ្ងៃជាមធ្យមក្នុងខែមិថុនាមានចំនួនលើសពី ៥០០ លានកញ្ចប់ ។ ទ្រង់ទ្រាយនៃទីផ្សារដឹកជញ្ជូនកញ្ចប់បញ្ញើរហ័សកំពុងពន្លឿនការពង្រឹងថែមទៀតដែលបានដើរតួនាទីជាវិជ្ជមានក្នុងការជំរុញការប្រើប្រាស់ ការផលិតនិងផ្តល់សេវាកម្ម និងការធានានូវជីវភាពរស់នៅរបស់ប្រជាជន៕