គោលនយោបាយលើកលែងទិដ្ឋាការរបស់ប្រទេសឡាវចំពោះភ្ញៀវទេសចរចិនចូលជាធរមានជាផ្លូវការ

CRI, July 4, 2024
Size:

យោងតាមឯកសារដែលបានចេញផ្សាយដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវឱ្យដឹងថា គោលនយោបាយលើកលែងទិដ្ឋាការរបស់ប្រទេសឡាវចំពោះភ្ញៀវទេសចរចិនបានចូលជាធរមានជាផ្លូវការនៅថ្ងៃទី ១ ខែកក្កដាឆ្នាំ២០២៤តាមម៉ោងក្នុងតំបន់តទៅ។

យោងតាមឯកសារនេះឱ្យដឹងថា ប្រទេសឡាវបានអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការរយៈពេល ១៥ ថ្ងៃសម្រាប់ភ្ញៀវទេសចរមកពីតំបន់ដីគោកនៃប្រទេសចិន (ដីគោក) តំបន់ហុងកុង ម៉ាកាវ និងតៃវ៉ាន់នៃប្រទេសចិន ដែលកាន់លិខិតឆ្លងដែនធម្មតា និងរៀបចំចាត់ចែងដោយក្រុមហ៊ុនទេសចរណ៍ឡាវ។ ឯកសារនេះកំណត់ថា កម្មវិធីធ្វើដំណើរត្រូវរៀបចំចាត់ចែងដោយក្រុមហ៊ុនទេសចរណ៍ឡាវ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ និងនាយកដ្ឋានអន្តោប្រវេសន៍ឡាវ។

គោលនយោបាយនេះមានសុពលភាពរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤។