មជ្ឈមណ្ឌលព្យាបាលជំងឺនិងផ្សព្វផ្សាយវប្បធម៌ពេទ្រចិនសែ ឡានឆាង-មេគង្គ សម្ពោធស្លាកនៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា

lmcchina.org, July 1, 2024
Size:

មជ្ឈមណ្ឌលព្យាបាលជំងឺនិងផ្សព្វផ្សាយវប្បធម៌ពេទ្រចិនសែ ឡានឆាង-មេគង្គ ត្រូវបានសម្ពោធស្លាកនៅមន្ទីរពេទ្រមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ក្នុងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។។ គម្រោងមូលនិធិនៃកិច្ចសហប្រតិបត្តិការអាស៊ីនេះ អនុវត្តដោយមន្ទីរពេទ្យក្វាងអានមិននៃបណ្ឌិត្យសភាវិទ្យាសាស្ត្រពេទ្រចិនសែ មានគោលបំណងអនុវត្តតាមចំណុចឯកភាពនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ និងកសាងសហគមន៍វាសនារួមសុខភាព ឡានឆាង-មេគង្គ។

គម្រោងនេះចាប់ផ្តើមពីប្រទេសកម្ពុជា ផ្អែកលើការងាររបស់ក្រុមគ្រូពេទ្យចិនសែរបស់ប្រទេសចិនដែលផ្តល់ជំនួយដល់ប្រទេសកម្ពុជា ហើយតាមរយៈទំនាក់ទំនងសហប្រតិបត្តិការរវាងមន្ទីរពេទ្យក្វាងអានមិន និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដើម្បីបង្កើតមជ្ឈមណ្ឌលព្យាបាលជំងឺនិងផ្សព្វផ្សាយវប្បធម៌ពេទ្រចិនសែ ឡានឆាង-មេគង្គ ដែលមានមុខងារព្យាបាលជំងឺ អប់រំ បណ្តុះបណ្តាល និងផ្សព្វផ្សាយពីវប្បធម៌ពេទ្រចិនសែ ព្រមទាំងជំរុញឱ្យមជ្ឈមណ្ឌលពេទ្រចិនសែដំបូងដែលបង្កើតឡើងដោយរដ្ឋាភិបាលចិននិងកម្ពុជានេះ ក្លាយទៅជាវេទិកាផ្លាស់ប្តូរ ពេទ្រចិនសែក្នុងតំបន់ទន្លេឡានឆាង-មេគង្គ តាមរយៈការរៀបចំសកម្មភាពព្យាបាលជំងឺដោយឥតគិតថ្លៃ វេទិកា សិក្ខាសាលា និងការផ្សព្វផ្សាយវប្បធម៌ពេទ្រចិនសែ។

លោក យាន់ កឹង ប្រធានក្រុមគ្រូពេទ្យចិនសែរបស់ប្រទេសចិនដែលផ្តល់ជំនួយដល់ប្រទេសកម្ពុជា បានបញ្ជាក់ថា មជ្ឈមណ្ឌលព្យាបាលជំងឺនិងផ្សព្វផ្សាយវប្បធម៌ពេទ្រចិនសែ ឡានឆាង-មេគង្គ នឹងចាត់ទុកការតភ្ជាប់ផ្នែកគោលនយោបាយ ធនធាន ពាណិជ្ជកម្ម បច្ចេកវិទ្យា និងដួងចិត្តប្រជាជនរវាងប្រទេសនានាក្នុងតំបន់ទន្លេឡានឆាង-មេគង្គជាគោលដៅសំខាន់ ជំរុញការកែលម្អយន្តការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាល ចែករំលែកសេវាកម្មពេទ្រចិនសែជាមួយបណ្តាប្រទេសទន្លេមេគង្គ បង្កើនការផ្លាស់ប្តូរវប្បធម៌ជាមួយប្រទេសក្នុងតំបន់ លើកកម្ពស់ការផ្សព្វផ្សាយនិងការច្នៃប្រឌិតពេទ្រចិនសែ អភិវឌ្ឍឧស្សាហកម្មសេវាសុខភាពពេទ្រចិនសែ និងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពរវាងប្រទេសចិន និងប្រទេសទន្លេមេគង្គ។