ចាប់ពីថ្ងៃទី ២០ ដល់ទី ២៣ ខែមិថុនា កម្មវិធីបង្ហាញវីដេអូខ្លី "ជំនាន់ Z" ទន្លេឡានឆាង-មេគង្គ បានចូលទៅក្នុងមណ្ឌលស្វយ័តជនជាតិជួង និងមាវ វិនសាន នៃខេត្តយូណាន។ ទេសភាពធម្មជាតិដ៏ស្រស់ស្អាត ទំនៀមទម្លាប់ជនជាតិភាគតិច និងបេតិកភណ្ឌអរូបីដែលមានប្រវត្តិសាស្ត្រដ៏យូរលង់ បានទាក់ទាញក្រសែភ្នែករបស់យុវជនយុវនារីដែលមកពីប្រទេសទន្លេឡានឆាង-មេគង្គ។
"គូរគំនូរមុខ បាត់ពណ៌ខ្មៅពេញខ្លួន សម្តែងនូវការជូនពរដ៏ល្អបវរ..." នៅក្នុងតំបន់ទេសភាពភូជឺហី ក្នុងស្រុកឈីវប៉េ មណ្ឌលវិនសាន ក្រុមយុវជនថតវីដេអូខ្លីបានជិះទូកនៅលើផ្ទៃបឹង ហើយប្រលែងគ្នាដោយប្រើទឹកក្នុងទេសភាពដ៏ស្រស់ស្អាតនៃស្រះឈូករាប់ពាន់ហិកតា។ បន្ទាប់មក ពួកគេបានភ្លក់អាហារធ្វើពីផ្កាឈូក រៀនរាំរបាំ "ពពុះទឹកផ្លែប៉ែស" សាកល្បងគូរគំនូរមុខ ស្វែងយល់ពីទំនៀមទម្លាប់ជនជាតិភាគតិចនៅមណ្ឌលវិនសាន និងកម្លាំងទាក់ទាញរបស់បេតិកភណ្ឌវប្បធម៌អរូបី។ ពួកគេក៏បានប្រើប្រាស់កាមេរ៉ា និងម៉ាស៊ីនថតវីដេអូដើម្បីថតវីដេអូខ្លីសម្រាប់កត់ត្រានូវជីវភាពសុភមង្គលនៅមណ្ឌលវិនសាន។
និស្សិតដែលមកពីប្រទេសមីយ៉ាន់ម៉ាឈ្មោះ វ៉ាង វៃ បានមកដល់ខេត្តយូណានជាលើកដំបូង នៅពេលដែលគាត់បានមកដល់ភូជឺហី គាត់ក៏ជាប់ចិត្តនឹងវិនសានភ្លាមៗ ប៉ុន្មានថ្ងៃនេះ គាត់បានថតវីដេអូខ្លីជាច្រើននៅមណ្ឌលវិនសាន។ គាត់បានបញ្ជាក់ថា "ខ្ញុំនឹងផ្សព្វផ្សាយវីដេអូដែលខ្ញុំបានថតនៅតាមបណ្តាញអ៊ីនធើណែត ដើម្បីឱ្យប្រជាជនមីយ៉ាន់ម៉ាស្គាល់ភាពទាក់ទាញរបស់ប្រទេសចិន ពិសេសគឺខេត្តយូណាន ហើយឱ្យពួកគេយល់ដឹងពីវប្បធម៌ផ្សេងៗគ្នារបស់ខេត្តយូណាន ពិសេសគឺមណ្ឌលវិនសាន។
និស្សិតវៀតណាមឈ្មោះ លេ ហូយេន បាននិយាយថា "ការចូលរួមក្នុងកម្មវិធីនេះគឺជាជម្រើសដ៏ល្អបំផុតក្នុងជីវិតរបស់ខ្ញុំ"។ ទោះបីជាការធ្វើដំណើរនេះមានរយៈពេលខ្លីក៏ដោយ ប៉ុន្តែវានបានធ្វើឱ្យនាងមិនអាចបំភ្លេចបាន។ ការផ្លាស់ប្តូរជាមួយមិត្តភក្តិមកពីប្រទេសផ្សេងៗបានធ្វើឱ្យនាងរៀនបានច្រើន និងមានអារម្មណ៍កាន់តែច្រើនអំពីប្រធានបទ "មានការរស់នៅមួយប្រភេទហៅថា យូណាន" ព្រមទាំងបានឃើញទេសភាពដ៏ស្រស់ស្អាតបំផុតក្នុងជីវិតមនុស្ស។