នាថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៤ ពិធីបើកសម្ពោធកម្មវិធី"សប្តាហ៍សោតទស្សន៍ ឡានឆាង-មេគង្គ លើកទី ៥" ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ក្រសួងទូរគមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយវៀតណាម និងសាលារដ្ឋបាលប្រជាជនខេត្តយូណាន បានប្រារព្ធឡើងនៅទីក្រុងគុនមីងនៃខេត្តយូណាន។ អ្នកតំណាងស្ថាប័នគ្រប់គ្រងវិទ្យុនិងទូរទស្សន៍នៃរដ្ឋាភិបាល និងអង្គភាពសារព័ត៌មានសំខាន់នៃប្រទេសទន្លេឡានឆាង-មេគង្គ និងប្រទេសអាស៊ីខាងត្បូងជាច្រើនដូចជា ប្រទេសប៉ាគីស្ថាន ស្រីលង្កា និងបង់ក្លាដែសជាដើម បានចូលរួមក្នុងពិធីបើកសម្ពោធនេះ។
កម្មវិធីសប្តាហ៍សោតទស្សន៍ ឡានឆាង-មេគង្គ នេះបានប្ររព្ធឡើងក្នុងចន្លោះពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២២ ខែមិថុនា។ ពិធីសម្ភោធ ការចាក់បញ្ចាំងកម្មវិធីសោតទស្សន៍ល្អៗ កម្មវិធីបោះជំរំវីដេអូខ្លីរបស់យុវជនលើកទី ៣ កិច្ចសន្ទនាផ្លាស់ប្តូរសោតទស្សន៍ កម្មវិធីចាក់បញ្ចាំងភាពយន្តរឿងភាគចិនដ៏ឆ្នើមនៅប្រទេសវៀតណាម "សោតទស្សន៍ប្រទេសចិន៖ ចូលក្នុងប្រទេសវៀតណាម" និងកម្មវិធីពាក់ព័ន្ធមួយចំនួនទៀត បានប្ររព្ធក្នុងឱកាសនេះ ដើម្បីបង្ហាញពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការផ្នែកសោតទស្សន៍ ឡានឆាង-មេគង្គ និងបន្តលើកកម្ពស់ការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសផ្សេងៗ ជំរុញឱ្យអរិយធម៌នៃប្រទេសផ្សេងៗអាចបន្តផ្សព្វផ្សាយ និងធ្វើការច្នៃប្រឌិតថ្មីក្នុងកិច្ចសហប្រតិបត្តិការ ហើយពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍ តាមរយៈការផ្សព្វផ្សាយពីបេតិកភណ្ឌវប្បធម៌អរូបីដ៏វិសេសវិសាលរបស់ប្រទេសចិន ប្រទេសអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍។
ក្នុងនាមជាម៉ាកល្បីនៃកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ កម្មវិធី សប្តាហ៍សោតទស្សន៍ ឡានឆាង-មេគង្គ ទទួលបាននូវលទ្ធផលជាផ្លែផ្កាក្នុងនៃការផ្លាស់ប្តូរកម្មវិធី សហការផលិត ការផ្លាស់ប្តូរបច្ចេកទេស និងកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយថ្មីចាប់តាំងពីការបង្កើតឡើងមក ហើយបានក្លាយជាវេទិកាដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទន្លេឡានឆាង-មេគង្គនានា។