តាមរបាយការណ៍ស្ថិតិដែលក្រសួងទេសចរណ៍កម្ពុជាបានចេញផ្សាយកាលពីថ្ងៃទី១៧ខែមិថុនាតាមម៉ោងក្នុងតំបន់បានបង្ហាញថា ពីខែមករាដល់ខែមេសាឆ្នាំនេះ កម្ពុជាបានទទួលទេសចរអន្តរជាតិសរុបលើសពី២១១ម៉ឺននាក់ បានកើនឡើង២៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ប្រទេសចិនជាប្រភពទេសចរអន្តរជាតិធំទី៣របស់ប្រទេសកម្ពុជា។
របាយការណ៍ស្ថិតិបានចង្អុលបង្ហាញថា ក្នុងចំណោមទេសចរអន្តរជាតិដែលទៅដើរកម្សាន្តនៅប្រទេសកម្ពុជា ប្រភពទេសចរអន្តរជាតិដែលឈរនៅលេខរៀង៣ខាងមុខគឺប្រទេសថៃ វៀតណាមនិងចិន។ ក្នុងនោះ ទេសចរវៀតណាមនិងចិនបានកើនឡើងយ៉ាងច្បាស់លាស់ គឺបានកើនឡើង៤៣%និង៤១%ដោយឡែកពីគ្នាបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន៕