លោកLiShuleiជួបសន្ទនាជាមួយលោកNguyễn Trọng Nghĩaសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនិងជារដ្ឋមន្ត្រីក្រសួងឃោសនាការនិងអប់រំនៃមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម

CRI, June 17, 2024
Size:

ថ្ងៃទី១៣ ខែមិថុនា លោកLiShuleiសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានជួបសន្ទនាជាមួយលោកNguyễn Trọng Nghĩaសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនិងជារដ្ឋមន្ត្រីក្រសួងឃោសនាការនិងអប់រំនៃមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។

លោកLiShuleiបានលើកឡើងថា ភាគីចិនរីករាយរួមជាមួយភាគីវៀតណាម ដើម្បីអនុវត្តមតិឯកភាពសំខាន់របស់លោកXiJinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងលោក Nguyễn Phú Trọngអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បង្កើនកិច្ចសហប្រតិបត្តិការផ្នែកឃោសនា ធ្វើឱ្យការផ្លាស់ប្តូរបទពិសោធគ្រប់គ្រងបក្សនិងអភិបាលកិច្ចជាតិមានភាពស៊ីជម្រៅ និងផ្សព្វផ្សាយមិត្តភាពប្រពៃណី ដើម្បីជំរុញការកសាងសហគមន៍រួមវាសនារវាងប្រទេសចិននិងវៀតណាមដែលមានអត្ថន័យជាយុទ្ធសាស្ត្រ។

ជាការឆ្លើយតប លោកNguyễn Trọng Nghĩaបានលើកឡើងថា ភាគីវៀតណាមរីករាយធ្វើឱ្យការប្រាស្រ័យទាក់ទងជាន់ខ្ពស់ជាមួយភាគីចិនមានភាពកាន់តែជិតស្និទ្ធ បង្កើនទំនុកចិត្តផ្នែកនយោបាយទៅវិញទៅមក ធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននិងស្ថាប័នមានភាពកាន់តែស៊ីជម្រៅ បង្កើនការឃោសនាពីមិត្តភាពរវាងវៀតណាមនិងចិន ជំរុញទំនាក់ទំនងរវាងបក្សនិងប្រទេសទាំង២ និងបុព្វហេតុសង្គមនិយមឱ្យវិវឌ្ឍទៅមុខដោយឥតឈប់ឈរ៕