គណៈរដ្ឋមន្ត្រីថៃផ្លាស់ប្តូរមុខតំណែងជាច្រើន

CRI, May 6, 2024
Size:

គេហទំព័រ Gazette របស់រដ្ឋាភិបាលថៃបានចេញផ្សាយសេចក្តីប្រកាសស្តីពីការរុះរើគណៈរដ្ឋមន្ត្រីនៅថ្ងៃទី ២៨ ខែមេសា ដែលពាក់ព័ន្ធនឹងការផ្លាស់ប្តូរមុខតំណែងមួយចំនួនរួមមានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃទីស្តីការនាយករដ្ឋមន្ត្រី។ល។

សេចក្តីប្រកាសបានបញ្ជាក់ថា លោក Srettha Thavisin នាយករដ្ឋមន្ត្រីបានលើកសំណើស្តីពីការរុះរើគណៈរដ្ឋមន្ត្រី ដើម្បីសម្រួលដល់ការអនុវត្តកម្មវិធីគោលនយោបាយរបស់រដ្ឋាភិបាល។ ព្រះមហាក្សត្រនៃប្រទេសថៃបានព្រះរាជានុញ្ញាតតាមធម្មនុញ្ញនូវបញ្ជីឈ្មោះនៃសមាសភាពគណៈរដ្ឋមន្រ្តីថ្មីដែលស្នើដោយលោក Srettha ហើយការផ្លាស់ប្តូរមុខតំណែងមានពាក់ព័ន្ធនឹងចូលជាធរមានភ្លាមៗ៕