ការនាំចេញនាំចូលរបស់ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ ១ លើពិភពលោកក្នុងរយៈពេល ១៥ ឆ្នាំជាប់ៗ ដែលបង្ហាញថា ការអភិវឌ្ឍមានភាពធន់ដ៏រឹងមាំបង្គួរ

CRI, April 19, 2024
Size:

ថ្មីៗនេះ អ្នកទទួលខុសត្រូវនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មបរទេសនៃក្រសួងពាណិជ្ជកម្មចិនបានធ្វើបទបង្ហាញពីសភាពការណ៍កូតានៃពាណិជ្ជកម្មទំនិញរបស់ប្រទេសចិនក្នុងទីផ្សារអន្តរជាតិប្រចាំឆ្នាំ ២០២៣ ហើយបានចង្អុលបង្ហាញថា នៅឆ្នាំ ២០២៣ ទំហំនៃការនាំចេញនាំចូលរបស់ចិនមាន ៥.៩៤ ទ្រីលានដុល្លារអាមេរិក ដែលក្នុងនោះ ការនាំចេញមានចំនួន ៣.៣៨ ទី្រលានដុល្លារអាមេរិក ត្រូវជា ១៤.២% នៃកូតាទីផ្សារអន្តរជាតិ ដូចគ្នានឹងឆ្នាំ ២០២២ ដែលជាប់ចំណាត់ថ្នាក់លេខ ១ នៅលើពិភពលោកក្នុងរយៈពេល ១៥ ឆ្នាំជាប់ៗ ។ការនាំចូលមានចំនួន ២.៥៦ ទ្រីលានដុល្លារអាមេរិក ដែលត្រូវជា ១០.៦% នៃកូតាទីផ្សារអន្តរជាតិ កើនឡើងតិចតួចបើធៀបនឹងឆ្នាំ ២០២២ និងជាប់ចំណាត់ថ្នាក់លេខ ២ នៅលើពិភពលោកក្នុងរយៈពេល ១៥ ឆ្នាំជាប់ៗ។

   នៅថ្ងៃទី ១០ ខែមេសា តាមម៉ោងក្នុងតំបន់ អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានចេញផ្សាយទិន្នន័យពាណិជ្ជកម្មទំនិញពិភពលោកប្រចាំឆ្នាំ ២០២៣ ។ ទិន្នន័យនេះបង្ហាញថា ទោះបីជាក្រោមស្ថានការណ៍សេដ្ឋកិច្ចពិភពលោកងើបឡើងយ៉ាងលំបាកក៏ដោយ ក៏ប្រទេសចិនបានរក្សាស្ថិរភាពជាទួទៅនូវកូតារបស់ខ្លួនពីទីផ្សារអន្តរជាតិ ដែលបង្ហាញថា ការអភិវឌ្ឍរបស់ចិនមានភាពធន់ដ៏រឹងមាំបង្គួរ ។

WTO បានព្យាករណ៍ថា ទំហំពាណិជ្ជកម្មទំនិញពិភពលោកនឹងកើនឡើង ២.៦% នៅឆ្នាំ ២០២៤ ដែលនឹងកើនឡើង ៣.៨% ប្រៀបធៀបនឹងឆ្នាំ ២០២៣ ហើយវិស័យពាណិជ្ជកម្មក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤ក៏បានលេចចេញបាតុភូតងើបឡើងវិញខ្លះដែរ ។