GDPរបស់ប្រទេសចិនក្នុងត្រីមាសទីមួយកើនឡើង៥.៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣

CRI, April 19, 2024
Size:

      ថ្ងៃទី១៦ ខែមេសា   រដ្ឋបាលជាតិស្ថិតិចិនបានចេញផ្សាយទិន្នន័យសេដ្ឋកិច្ចនៃប្រទេសចិនក្នុងត្រីមាសទីមួយឆ្នាំ២០២៤។

 តាមការគណនានិងផ្ទៀងផ្ទាត់ជាបឋមបង្ហាញថា   GDPរបស់ប្រទេសចិនក្នុងត្រីមាសទីមួយមានចំនួនលើសពី២៩.៦ទ្រីលានយាន់ប្រាក់ចិន  បើគណនាតាមតម្លៃមិនប្រែប្រួល  បានកើនឡើង៥.៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣  និងកើនឡើង១.៦ភាគរយបើប្រៀបធៀបនឹងត្រីមាសទី៤នៃឆ្នាំ២០២៣។

      តាមទិន្នន័យបង្ហាញថា    ប្រាក់ចំណូលរបស់ប្រជាជនមានការកើនឡើងជាលំដាប់ហើយកំណើននៃប្រាក់ចំណូលរបស់អ្នកជនបទលឿនជាងកំណើននៃប្រាក់ចំណូលរបស់អ្នករស់នៅទីក្រុង។ ក្នុងត្រីមាសទី១   ប្រាក់ចំណូលដែលអាចប្រើប្រាស់ជាមធ្យមរបស់ប្រជាជនទូទាំងប្រទេសចិន  គឺ១១៥៣៩យាន់ប្រាក់ចិន  បានកើនឡើង៦.២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។ ប្រាក់ចំណូលដែលអាចប្រើប្រាស់ជាមធ្យមរបស់អ្នកជនបទមានចំនួន៦៥៩៦យាន់ប្រាក់ចិន ដែលកើនឡើង៧.៧ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣៕