ការប្រកួតរត់ម៉ារ៉ាតុងឆ្នាំ ២០២៤ នៃកិច្ចសហប្រតិបត្តិការទន្លេ ឡានឆាង-មេគង្គ នឹងចាប់ផ្តើម

lmcchina.org, April 15, 2024
Size:

ការប្រកួតរត់ម៉ារ៉ាតុងឆ្នាំ ២០២៤ នៃកិច្ចសហប្រតិបត្តិការទន្លេ ឡានឆាង-មេគង្គ នឹងចាប់ផ្តើមជាផ្លូវការនៅមណ្ឌលស្វយ័តជនជាតិប៉ៃ តាលី ខេត្តយូណាន នាថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៤។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើការរៀបចំការប្រកួតរត់ម៉ារ៉ាតុង តាលី-អង្គរ នៅទីក្រុងពីរ កម្មវិធីផ្សព្វផ្សាយអាហារឆ្ងាញ់ ឡានឆាង-មេគង្គ និងការប្រកួតរត់ម៉ារ៉ាតុងពាក់ព័ន្ធនឹងប្រារព្ធឡើងក្នុងឱកាសការប្រកួតកីឡានេះ ដែលនឹងអាចជំរុញការផ្លាស់ប្តូរ និងការតភ្ជាប់ក្រអៅបេះដូងប្រជាជនរវាងខេត្តយូណាននិងបណ្តាប្រទេសនានាក្នុងតំបន់ទន្លេឡានឆាង-មេគង្គ។

ការប្រកួតកីឡានេះរួមមាន ៥ ក្រុម គឺការរត់ម៉ារ៉ាតុង (៤២,១៩៥ គីឡូម៉ែត្រ)  ការរត់ម៉ារ៉ាតុងពាក់កណ្តាល (២១,០៩៧៥ គីឡូម៉ែត្រ)  ការរត់របស់គូស្នេហ៍(៥,២ គីឡូម៉ែត្រ) ការរត់នៃភាពសប្បាយ(៥,២ គីឡូម៉ែត្រ) និងការរត់របស់ឪពុកម្តាយនិងកូន(២ គីឡូម៉ែត្រ) សរុបមានអ្នកចូលរួម ១៥០០០ នាក់។ គួរបញ្ជាក់ថា កីឡាករកីឡាការិនីថ្នាក់ជាតិ និងនិស្សិតបរទេស នឹងបន្តទទួលការអញ្ជើញឱ្យចូលរួមការប្រកួតនៅឆ្នាំនេះ។ ជាមួយគ្នានេះ ការប្រកួតរត់ម៉ារ៉ាតុងតាលី និងអង្គរនឹងត្រូវរៀបចំព្រមជាមួយគ្នា ដើម្បីផ្តល់ដល់អ្នកចូលចិត្តរត់ម៉ារ៉ាតុងនូវឱកាសនៃការចូលរួមការប្រកួតកាន់តែច្រើន។