ប្រេសិតមិត្តភាពយុវជនឡានឆាង-មេគង្គចូលរួមកម្មវិធី“សប្ហាហ៍វប្បធម៌យុវជនចិន-អាស៊ាន ២០២៤”

lmcchina.org, April 1, 2024
Size:

នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៤ កម្មវិធី“សប្ហាហ៍វប្បធម៌យុវជនចិន-អាស៊ាន ២០២៤”បានបើកសម្ពោធជាផ្លូវការនៅសាកលវិទ្យាល័យប៉េកាំង ក្រោមប្រធានបទ“សម្រស់ស្អាតរួម និងភាពសុខដុមរមនា៖ ការអនុវត្តជាក់ស្តែងរបស់យុវជនក្នុងការផ្លាស់ប្តូរអរិយធម៌”។ ក្នុងឱកាសនេះ កម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវវិទ្យាសាស្ត្រ និងវប្បធម៌មួយចំនួនធំបានប្រារឰឡើងដើម្បីបង្កើតជាវេទិកាមិត្តភាពសម្រាប់បង្កើនទំនាក់ទំនងរវាងយុវជនចិន និងអាស៊ាន ហើយជំរុញឱ្យកម្លាំងយុវជនចូលរួមចំណែកកាន់តែច្រើនក្នុងការអភិវឌ្ឍទំនាក់ទំនងចិន-អាស៊ាន។

យុវនារីឡាវឈ្មោះ Thepmoukda Phetsalath និទានរឿង“ខ្ញុំចូលធ្វើការនៅក្រុមហ៊ុនចិនតាមរយៈការមើលភាពយន្តចិន”


យុវជនដែលមកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងប្រទេសទន្លេឡានឆាង-មេគង្គផ្សេងៗទៀត បាននិទានរឿងរបស់ខ្លួនដែលចូលរួមគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនរដ្ឋចិនដែលអនុវត្តនៅក្នុងប្រទេសពាក់ព័ន្ធ រឿងដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមករវាងប្រទេសរបស់ពួកគេនិងប្រទេសចិន និងរឿងផ្លាស់ប្តូរវប្បធម៌ជាមួយប្រទេសចិន។ កញ្ញា Thepmoukda Phetsalath មកពីប្រទេសឡាវ។ នាងចូលចិត្តមើលភាពយន្តចិនណាស់ ហើយជាប់និស្ស័យជាមួយប្រទេសចិន និងទទួលបានឱកាសមកបន្តការសិក្សានៅប្រទេសចិន រួចបានចូលបម្រើការងារគម្រោងផ្លូវរថភ្លើងចិន-ឡាវដោយសារនាងមានជំនាញខាងភាសាចិន។ លោក Nyar Khant មកពីប្រទេសមីយ៉ាន់ម៉ា ហើយធ្លាប់រៀនបច្ចេកទេសជាមួយគ្រូចិន និងបានក្លាយជាធនធានមនុស្សខាងបច្ចេកទេសដែលមានតួនាទីជាស្នូលក្នុងក្រុមហ៊ុនរបស់លោក។ ជនជាតិឡាវឈ្មោះ Phouxay Vongphachanh និងជនជាតិខ្មែរឈ្មោះ Kimpor Huoth សុទ្ធតែជាបុគ្គលិកការងារដែលធ្វើការនៅក្រុមហ៊ុនវារីអគ្គិសនីចិនដែលធ្វើអាជីវកម្មនៅប្រទេសឡាវ និងកម្ពុជា។ លោកទាំងពីររូបមិនត្រឹមតែបានរួមចំណែកក្នុងការអភិវឌ្ឍថាមពលអគ្គិសនីរបស់ប្រទេសខ្លួនប៉ុណ្ណោះទេ ថែមទាំងបានឆ្លៀតពេលទំនេរទៅសិក្សារៀនសូត្រពីវប្បធម៌ចិនដ៏មានភាពទាក់ទាញទៀតផង។ រឿងទាំងនោះមិនត្រឹមតែបានឆ្លុះបញ្ចាំងឱ្យឃើញពីការរួមវិភាគទានរបស់ក្រុមហ៊ុនរដ្ឋចិនដែលខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសនានាប៉ុណ្ណោះទេ ហើយក៏ជាសក្ខីភាពបញ្ជាក់ឱ្យឃើញថា ប្រជាជនចិន និងប្រជាជននៃប្រទេសទាំងនោះបានរក្សាការផ្លាស់ប្តូរមនោសញ្ចេតនា វប្បធម៌ ឱ្យអរិយធម៌ឱ្យកាន់តែស៊ីជម្រៅ ហើយពួតដៃគ្នាឆ្ពោះទៅកាន់សម្រស់ស្អាតរួម និងភាពសុខដុមរមនា។

បុរសខ្មែរឈ្មោះ Kimpor Huoth និទានរឿង“ចូលរួមអនុវត្តគម្រោង ខ្សែក្រវាត់ និងផ្លូវ ធ្វើជាអ្នកសាក្សីនៃមិត្តភាពចិន-កម្ពុជា”

បុរសមីយ៉ាន់ម៉ាឈ្មោះ Nyar Khant និទានរឿង“រួមសុខរួមទុក្ខតាមផ្លូវធ្វើដំណើរ ពង្រឹងចំណងមិត្តភាពជាបងប្អូន”