ឥស្សរជនមជ្ឈដ្ឋាននយោបាយរបស់ប្រទេសមីយ៉ាន់ម៉ា៖កិច្ចសហប្រតិបតិ្តការឡានឆាង-មេគង្គបាននាំឱ្យប្រទេសនៅតាមដងទន្លេទទួលបានការអភិវឌ្ឍរួម

CRI, March 29, 2024
Size:

      ខណៈពេលខួបទី៨ នៃការចាប់ដំណើរការយន្តការសហប្រតិបតិ្តការឡានឆាង-មេគង្គ និងការរៀបចំធ្វើសកម្មភាព “សបា្តហ៍ឡានឆាង-មេគង្គ”លើកទី៧  ឥស្សរជនមជ្ឈដ្ឋាននយោបាយរបស់ប្រទេសមីយ៉ាន់ម៉ាបានថ្លែងក្នុងពេលផ្តល់បទសម្ភាសន៍នាពេលកន្លងទៅនេះ ដោយកោតសរសើរកិច្ចសហប្រតិបតិ្តការឡានឆាង-មេគង្គ ដែលបានផ្តោតសំខាន់ទៅលើការជំរុញដំណើរសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងបាននាំឱ្យប្រទេសនៅតាមដងទន្លេទទួលបានការអភិវឌ្ឍរួម ។ ពួកគេបានសម្គាល់ឃើញថា ប្រទេសចិនបានដើរតួនាទីគន្លឹះក្នុងការជំរុញកិច្ចសហប្រតិបតិ្តការឡានឆាង-មេគង្គដោយរលូន រំពឹងទុកថា យន្តការសហប្រតិបតិ្តការនេះអាចបន្តរួមចំណែកកាន់តែធំដើម្បីសន្តិភាពនិងវឌ្ឍនភាពនៃប្រទេសនៅតាមដងទន្លេនៅពេលអនាគត ។

      មន្ត្រីក្រសួងការបរទេសនៃប្រទេសមីយ៉ាន់ម៉ាបានថ្លែងថា យន្តការសហប្រតិបតិ្តការឡានឆាង-មេគង្គបានផ្តោតសំខាន់លើការជំរុញដំណើរសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ជំរុញការយល់ដឹងគ្នា សាមគ្គីភាព កិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍរួម ប្រការទាំងនេះមានសារសំខាន់ណាស់ក្នុងការជំរុញឱ្យបណ្តាប្រទេសនានាបោះបង់ចោលគំនិតសង្គ្រាមត្រជាក់ ៕