ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីថ្លែងថា៖សេដ្ឋកិច្ចរបស់ចិននឹងដើរតាមគន្លងកំណើនដ៏មានស្ថិរភាពក្នុងឆ្នាំ ២០២៤

CRI, March 29, 2024
Size:

    នៅថ្ងៃទី ២៤ ខែមីនា កិច្ចប្រជុំប្រចាំឆ្នាំ ២០២៤ នៃវេទិកាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍរបស់ចិនបានរៀបចំសិក្ខាសាលាលើកដំបូង  លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីបានថ្លែងថា កំណើនដ៏រឹងមាំរបស់ប្រទេសចិនគឺជាអ្នករួមចំណែកដ៏សំខាន់ក្នុងការជំរុញកំណើននៃតំបន់អាស៊ីប៉ាស៊ីហ្វិក  សម្លឹងមើលទៅអនាគត តាមការប៉ាន់ប្រមាណ សេដ្ឋកិច្ចរបស់ចិននឹងដើរតាមគន្លងកំណើនដ៏មានស្ថិរភាពក្នុងឆ្នាំ ២០២៤ ហើយក៏នឹងស្ថិតក្នុងចន្លោះកំណើនដែលកំណត់ដោយរដ្ឋាភិបាលចិនផងដែរ