កិច្ចប្រជុំប្រចាំឆ្នាំ២០២៤នៃវេទិកាBoaoសម្រាប់អាស៊ីបានបើកឡើងនៅថ្ងៃទី២៦ខែមីនានេះ

CRI, March 28, 2024
Size:

     ថ្ងៃទី២៦ខែមីនា   កិច្ចប្រជុំប្រចាំឆ្នាំ២០២៤នៃវេទិកាBoaoសម្រាប់អាស៊ីបានចាប់ដំណើរការ។វេទិកានេះមានរយៈពេល៤ថ្ងៃនិងមានអនុវេទិកាជាង៤០លើកដើម្បីធ្វើការពិគ្រោះពិភាក្សាជុំវិញប្រធានបទ"អាស៊ីនិងពិភពលោក៖ បញ្ហាប្រឈមរួមនិងទំនួលខុសត្រូវរួម"។

      តាមការលើកឡើងឱ្យដឹងថា    កិច្ចប្រជុំប្រចាំឆ្នាំលើកនេះ នឹងមានសកម្មភាពជាច្រើនដូចជាពិធីបើក   កិច្ចសន្ទនារវាងសហគ្រិន អនុវេទិកា កិច្ចប្រជុំតុមូល  និងសន្និសីទចេញផ្សាយរបាយការណ៍ជាដើម   បានផ្តល់ជាវេទិកាកម្រិតខ្ពស់សម្រាប់ភាគីនានាធ្វើការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅនិងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ៕