មហាសន្និបាតអង្គការសហប្រជាជាតិប្រកាសថា ឆ្នាំ២០២៥ ជាឆ្នាំសន្តិភាពនិងទំនុកចិត្តអន្តរជាតិ

CRI, March 26, 2024
Size:

មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចចិត្តនៅថ្ងៃទី ២១  ខែមីនា ដោយប្រកាសថា ឆ្នាំ ២០២៥ ជាឆ្នាំសន្តិភាពនិងទំនុកចិត្តអន្តរជាតិ។

សេចក្តីសម្រេចចិត្តនេះជំរុញឱ្យសហគមន៍អន្តរជាតិដោះស្រាយជម្លោះតាមរយៈការសន្ទនានិងការចរចាប្រកបដោយបរិយាប័ន្ន ហើយធានាការពង្រឹងសន្តិភាពនិងទំនុកចិត្តលើទំនាក់ទំនងអន្តរជាតិ និងចាត់ទុកវាជាទស្សនតម្លៃមួយក្នុងការជំរុញដល់ការអភិវឌ្ឍប្រកបដោយចីរភាព សន្តិភាព សន្តិសុខ និងសិទ្ធិមនុស្ស។

មហាសន្និបាតអង្គការសហប្រជាជាតិក៏បានអនុម័តលើសេចក្តីសម្រេចចិត្តមួយទៀតនៅថ្ងៃទី ២១ ខែមីនាដដែល ដោយបានប្រកាសយកថ្ងៃទី ១៥ ខែវិច្ឆិកា ជាទិវាអន្តរជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទឧក្រិដ្ឋកម្មឆ្លងដែនដែលមានការរៀបចំទុកជាមុនតាមគ្រប់ទម្រង់ ក្នុងន័យលើកកម្ពស់ការយល់ដឹងអំពីការគំរាមកំហែងដែលបង្កឡើងដោយបទឧក្រិដ្ឋកម្មឆ្លងដែនដែលមានការរៀបចំទុកជាមុនតាមគ្រប់ទម្រង់ ព្រមនិងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យពាក់ព័ន្ធ។