អគ្គនាយកដ្ឋានពន្ធគយចិនរៀបចំធ្វើសកម្មភាពពិសេសស្តីពីការជំរុញកិច្ចសម្រួលពាណិជ្ជកម្មឆ្លងដែនឆ្នាំ២០២៤

CRI, March 26, 2024
Size:

ពេលថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធគយចិនបានរួមជាមួយក្រសួងស្ថាប័នចំនួន១៤មានដូចជាគណៈកម្មាធិការអភិវឌ្ឍន៍និងកំណែទម្រង់ជាតិ ក្រសួងហិរញ្ញវត្ថុ និងក្រសួងគមនាគមន៍និងដឹកជញ្ជូនចិនជាដើម ដើម្បីរៀបចំធ្វើសកម្មភាពពិសេសស្តីពីការជំរុញកិច្ចសម្រួលពាណិជ្ជកម្មឆ្លងដែនដែលមានរយៈពេល៥ខែនៅទីក្រុងចំនួន២០នៃខេត្តចំនួន១៣ ដើម្បីបង្កើតតំបន់គំរូសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសអាជីវកម្មតាមច្រកព្រំដែនថែមទៀត និងជំរុញការលើកកម្ពស់បរិយាកាសអាជីវកម្មតាមច្រកព្រំដែននៅទូទាំងប្រទេសចិន។

វិធានការកំណែទម្រង់នៃសកម្មភាពពិសេសឆ្នាំ២០២៤នេះបានគ្របដណ្តប់លើវិស័យពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវាកម្ម ពាណិជ្ជកម្មឌីជីថលនិងពាណិជ្ជកម្មប្រកបដោយនិរន្តរភាព ដែលមានវិធានការសំខាន់ជាង ៣០ ក្នុងវិស័យចំនួន ៦៕