ភ្ញៀវកិតិ្តយសដែលចូលរួមក្នុងកិច្ចប្រជុំBoaoបានថ្លែងថា ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិន បានបង្កើតឱកាសកាន់តែច្រើនសម្រាប់ពិភពលោក

CRI, March 25, 2024
Size:

       កិច្ចប្រជុំប្រចាំឆ្នាំ២០២៤នៃវេទិកាBoaoសម្រាប់អាស៊ីដែលមានរយៈពេល៤ថ្ងៃបាននិងកំពុងប្រព្រឹត្តទៅនៅទីក្រុងBoao ខេត្តHainan នៅពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ភ្ញៀវកិតិ្តយសដែលចូលរួមកិច្ចប្រជុំបានថ្លែងថា   និន្នាការងើបឡើងវិញនិងល្អប្រសើរឡើងនៃសេដ្ឋកិច្ចប្រទេសចិនបានធ្វើឱ្យអ្នកផងទាំងពួងមានការរំពឹងទុកកាន់តែខ្លាំងចំពោះការអភិវឌ្ឍរបស់អាស៊ីនាពេលអនាគត  ហើយក៏កាន់តែរំពឹងទុកដែរថា   ប្រទេសចិននឹងបំពេញបន្ថែមកម្លាំងចលករដល់ការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញនិងការអភិវឌ្ឍប្រកបដោយស្ថិរភាពនៃពិភពលោក។

      លោកBan Ki-moonប្រធានក្រុមប្រឹក្សាវេទិកាBoaoសម្រាប់អាស៊ីបានមានប្រសាសន៍ថា“ឥឡូវនេះប្រទេសចិនកំពុងស្ថិតក្នុងដំណាក់កាលសំខាន់នៃការធ្វើបរិវត្តកម្មដែលមិនត្រឹមតែផ្តោតលើរូបមន្តកំណើនបែបប្រពៃណីទៀតហើយ  តែកាន់តែផ្តោតទៅលើគុណភាពនិងនិរន្តរភាពនៃការអភិវឌ្ឍ។ ការប្រែប្រួលនេះតម្រូវឱ្យមានចក្ខុទស្សនៈវិស័យវែងឆ្ងាយនិងមានភាពក្លាហាន។ ប៉ុន្តែបើមើលក្នុងរយៈពេលវែង  ការប្រែប្រួលបែបនេះ ពិតជានឹងជំរុញឱ្យសេដ្ឋកិច្ចចិនមានការអភិវឌ្ឍប្រកបដោយនិរន្តរភាពជាមិនខានដែលជាដំណឹងដ៏ល្អមួយ។ ការប្រែប្រួលបែបនេះមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រទេសចិនប៉ុណ្ណោះទេ  ប៉ុន្តក៏មានឥទ្ធិពលវិជ្ជមានដល់ដៃគូពាណិជ្ជកម្មរបស់ចិននៅអាស៊ីនិងពិភពលោកផងដែរ