មហាសន្និបាតអង្គការសហប្រជាជាតិអនុម័តសេចក្តីសម្រេចចិត្តដំបូងស្តីពីភាពវៃឆ្លាតសិប្បនិមិ្មត

CRI, March 25, 2024
Size:

 យោងតាមវេបសាយផ្លូវការរបស់អង្គការសហប្រជាជាតិបានឱ្យដឹងថា កាលពីថ្ងៃទី ២១ ខែមីនាតាមម៉ោងក្នុងតំបន់ មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តជាឯកឆន្ទនូវសេចក្តីសម្រេចចិត្តដ៏សំខាន់មួយ ដោយអំពាវនាវឱ្យចាប់យកឱកាសដែលនាំមកដោយប្រព័ន្ធភាពវៃឆ្លាតសិប្បនិមិ្មតដែល "សុវត្ថិភាព គួរឱ្យពឹងផ្អែកនិងគួរឱ្យទុកចិត្ត" ដើម្បីឱ្យភាពវៃឆ្លាតសិប្បនិមិ្មតនាំមក "អត្ថប្រយោជន៍"ដល់មនុស្សជាតិ និងជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព។យោងតាមការឧទ្ទេសនាមឱ្យដឹង នេះជាលើកដំបូងហើយដែលមហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចចិត្តស្តីពីការគ្រប់គ្រងវិស័យភាពវៃឆ្លាតសិប្បនិមិ្មតដែលកំពុងរីកចម្រើន៕