វេទិកាអន្តរជាតិលើកទី៣ស្តីពី "លទ្ធិប្រជាធិបតេយ្យ៖ តម្លៃរួមសម្រាប់មនុស្សជាតិទាំងមូល" ប្រារព្ធធ្វើឡើងដោយជោគជ័យ

CRI, March 22, 2024
Size:

វេទិកាអន្តរជាតិលើកទី៣ស្តីពី "លទ្ធិប្រជាធិបតេយ្យ៖ តម្លៃរួមសម្រាប់មនុស្សជាតិទាំងមូល" បានប្រារព្ធធ្វើឡើងនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ២០ខែមីនា។លោក Li Shulei សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានចូលរួមពិធីបើកនិងថ្លែងសុន្ទរកថាគន្លឹះ។ ភ្ញៀវកិត្តិយសចំនួនជាង២រយ នាក់មកពីប្រទេស តំបន់ និងអង្គការអន្តរជាតិជាច្រើនបានចូលរួមការពិគ្រោះពិភាក្សា។    

ភ្ញៀវកិត្តិយសមួយចំនួនបានថ្លែងថា លទ្ធិប្រជាធិបតេយ្យគឺជានិមិត្តសញ្ញាដ៏សំខាន់នៃការអភិវឌ្ឍនិងវឌ្ឍនភាពនៃអរិយធម៌មនុស្សជាតិ។បន្ទាប់ពីការស្វែងរកអស់រយៈពេលជាយូរ ប្រទេសចិនបានដើរលើមាគ៌ាអភិវឌ្ឍន៍ប្រជាធិបតេយ្យដែលមានលក្ខណៈពិសេសចិន ដែលបានធានាយ៉ាងពេញលេញនូវសិទ្ធិប្រជាធិបតេយ្យរបស់ពលរដ្ឋចំនួនជាង ១ ពាន់៤រយលាននាក់ ក៏ដូចសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សនិងការអភិវឌ្ឍសង្គមប្រកបដោយស្ថិរភាពក្នុងរយៈពេលយូរ។

ភ្ញៀវកិត្តិយសបានយល់ឃើញថា លទ្ធិប្រជាធិបតេយ្យគឺជាតម្លៃរួមសម្រាប់មនុស្សជាតិទាំងមូល ត្រូវតែគោរពការជ្រើសរើសផ្លូវអភិវឌ្ឍន៍ដោយឯករាជ្យនិងម្ចាស់ការរបស់ប្រជាជននៃប្រទេសនានា ៕