គម្រោងទេសចរណ៍របស់ចិនឈ្នះពានរង្វាន់ពីសមាគមគម្រោងកម្សាន្តតាមបែបប្រធានបទពិភពលោក

CRI, March 21, 2024
Size:

កិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកទី ៣០ និងពិធីប្រគល់ពានរង្វាន់របស់សមាគមគម្រោងកម្សាន្តតាមបែបប្រធានបទពិភពលោក(TEA) បានប្រារព្ធឡើងនៅទីក្រុងLos Angeles សហរដ្ឋអាមេរិកកាលពីល្ងាចថ្ងៃទី ១៦  ខែមីនា ដោយមានគម្រោងកម្សាន្តតាមបែបប្រធានបទចំនួន ១៤ គម្រោងជុំវិញពិភពលោក ក្នុងនោះរួមទាំងគម្រោងទេសចរណ៍តាមបែបប្រធានបទរបស់ចិនចំនួន  បានឈ្នះពានរង្វាន់សមិទ្ធផលឆ្នើម( Thea awards )របស់សមាគមនេះ 

សមាគម TEA បានធ្វើការវាយតម្លៃនិងជ្រើសរើសយ៉ាងតឹងរ៉ឹងចំពោះសួនឬគម្រោងកម្សាន្តនានាជុំវិញពិភពលោក។ គម្រោងកម្សាន្តតាមបែបប្រធានបទជាច្រើនមកពីសហរដ្ឋអាមេរិក ចិន អេមីរ៉ាតអារ៉ាប់រួម ន័រវែស និងអង់គ្លេសជាដើមបានឈ្នះពានរង្វាន់ខុសៗគ្នា។ ក្នុងចំណោមនោះគម្រោងកម្សាន្តពីZhuhai Chimelong International Ocean Resortនៃក្រុមហ៊ុន Chimelong របស់ចិននិង Haikou International Duty Free City នៃក្រុមហ៊ុនChina Duty Free GroupCDF បានឈ្នះពានរង្វាន់ Thea របស់សមាគមនេះ