អ្នកនាំពាក្យគណៈកម្មាធិការជាតិកំណែទម្រង់និងការអភិវឌ្ឍន៍ចិនជួបពិគ្រោះពិភាក្សាជាមួយមជ្ឈដ្ឋានសហគ្រាសអំពីកាលានុវត្តភាពថ្មីនៃសេដ្ឋកិច្ចចិន

CRI, March 21, 2024
Size:

សន្និសីទធ្វើបទបង្ហាញពីសភាពការណ៍ពាក់ព័ន្ធនឹងមហាសន្និបាតនៃសភាទាំងពីរទូទាំងប្រទេសចិនឆ្នាំ២០២៤ដែលរៀបចំដោយសមាគមទំនាក់ទំនងសាធារណៈចិនបានធ្វើឡើងកាលពីថ្ងៃទី១៨ខែមីនា ដើម្បីឆ្លើយតបនឹងក្តីកង្វល់របស់មជ្ឈដ្ឋានសហគ្រាសក្នុងនិងក្រៅប្រទេស និងរួមគ្នាពិគ្រោះពិភាក្សាអំពីកាលានុវត្តភាពថ្មីនៃសេដ្ឋកិច្ចចិន។

ទាក់ទិននឹងក្តីកង្វល់ លោក Li Chao អនុប្រធាននិងជាអ្នកនាំពាក្យនៃការិយាល័យសិក្សាស្រាវជ្រាវគោលនយោបាយនៃគណៈកម្មាធិការជាតិកំណែទម្រង់និងអភិវឌ្ឍន៍ចិនបានថ្លែងថា និន្នាការជាមូលដ្ឋានដែលសេដ្ឋកិច្ចចិនងើបឡើងវិញហើយមាននិន្នាការល្អក្នុងរយៈពេលវែងគឺគ្មានការប្រែប្រួលទេ ប្រទេសចិននៅតែជាទឹកដីវិនិយោគដ៏មានប្រជាប្រិយភាពសម្រាប់សហគ្រាស បរទេស។

លោកLi Chaoបានថ្លែងថា ជំហានក្រោយ ប្រទេសចិននឹងជំរុញកាន់តែខ្លាំងនូវការកសាងប្រព័ន្ធសេដ្ឋកិច្ចទូលាយថ្មីដែលមានកម្រិតកាន់តែខ្ពស់ ចាត់ទុកការបើកទូលាយរបបជាការងារសំខាន់ តភ្ជាប់ច្បាប់កំណត់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិដោយកម្រិតខ្ពស់ ធ្វើឱ្យមានសុក្រឹតភាពនូវគោលនយោបាយ ច្បាប់កំណត់និងប្រព័ន្ធ ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នូវការប្រើប្រាស់ទុនបរទេស៕