អ្នកជំនាញចិនថ្លែងថា៖ ប្រទេសចិនទទួលការរីកចម្រើនយ៉ាងលេចធ្លោក្នុងកិច្ចការពារសិទ្ធិឯកជន

CRI, March 20, 2024
Size:

ថ្ងៃទី១៣ខែមីនាឆ្នាំ២០២៤ លោក Gong Xianghe សមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសិក្សាស្រាវជ្រាវសិទ្ធិមនុស្សចិនបានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំលើកទី៥៥នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិថា ប្រទេសចិនទទួលការរីកចម្រើនយ៉ាងលេចធ្លោក្នុងកិច្ចការពារសិទ្ធិឯកជន។

លោកបានថ្លែងថា សិទ្ធិឯកជនគឺជាសិទិ្ធមនុស្សមូលដ្ឋានមួយ ក៏ជាគន្លឹះសម្រាប់គាំពារសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិផងដែរ។ ប្រទេសចិនទទួលបានការរីកចម្រើនយ៉ាងលេចធ្លោក្នុងកិច្ចការពារឯកជន ដែលរួមមានច្បាប់ការពារព័ត៌មានឯកជនដែលបង្កើតឡើងនៅឆ្នាំ២០២១ បានផ្តល់ក្របខណ្ឌច្បាប់យ៉ាងពេញលេងចំពោះការការពារសិទ្ធិឯកជនដោយគ្រប់ជ្រុងជ្រោយ។ច្បាប់សន្តិសុខបណ្តាញអ៊ីធឺណែតដែលអនុវត្តចាប់ពីឆ្នាំ២០១៧ បានការពារសិទ្ធិឯកជនតាមរយៈការការពារទិន្នន័យឯកជនយ៉ាងម៉ឺងម៉ាត់ មាត្រាពិសេសនៃក្រមរដ្ឋប្បវេណីដែលអនុវត្តជាផ្លូវការនាឆ្នាំ២០២១ បានកំណត់សិទ្ធិឯកជន និងច្បាប់ព្រហ្មទណ្ឌបានកំណាត់ថាសិទ្ធិឯកជនមិនអនុញ្ញាតឱ្យមានការរំលោភបំពានទេ។ច្បាប់ទាំងអស់នេះបានបំពេញតម្រូវការដោយមានប្រសិទ្ធភាពខាងការការពារសិទ្ធិឯកជនក្នុងស្រុក ព្រមទាំងបានជះឥទ្ធពលដល់អន្តរជាតិផងដែរ៕