ការកសាងផ្លូវថ្នល់នៅជនបទប្រទេសចិនទទួលបានសមិទ្ធផលយ៉ាងលេចធ្លោ ចម្ងាយផ្លូវថ្នាល់សរុបចំនួន៤៦០ម៉ឺនគីឡូម៉ែត្រ

CRI, March 20, 2024
Size:

អ្នកសារព័ត៌មានយកដំណឹងពីក្រសួងគមនាគមន៍និងដឹកជញ្ជូនចិនបានឱ្យដឹងថា ប៉ុន្មានឆ្នាំកន្លងទៅនេះ ការកសាងផ្លូវថ្នល់នៅជនបទប្រទេសចិនទទួលបានសមិទ្ធផលយ៉ាងលេចធ្លោ។បច្ចុប្បន្ន ស្រុក ឃុំនិងភូមិដែលមាលក្ខខ័ណ្ឌសមស្របសុទ្ធតែមានផ្លូវថ្នល់ស៊ីម៉ង។១០ឆ្នាំកន្លងទៅនេះ ផ្លូវថ្នល់ដែលសាងសង់ថ្មីនិងកែលម្អនៅជនបទប្រហែលមានប្រវែង២៥០ម៉ឺនគីឡូម៉ែត្រ គិតរហូតដល់ចុងឆ្នាំ២០២៣ ចម្ងាយផ្លូវថ្នល់នៅជនបទសរុបឡើងដល់៤៦០ម៉ឺនគីឡូម៉ែត្រ។

ត្រូវតែសាសង់ផ្លូវថ្នល់នៅជនបទប្រទេសចិនឱ្យបានល្អ គ្រប់គ្រងឱ្យបានល្អ អភិរក្សនិងដំណើរអាជីវកម្មឱ្យបានល្អ។ស្ពានមានគ្រោះថ្នាក់សរុបចំនួន៦.៣ម៉ឺននៅជនបទនិងវិស្វកម្មការពារសុវត្ថិភាពអាយុជីវិតចំនួន១៣០ម៉ឺនគីឡូម៉ែត្រត្រូវបានអនុវត្តនៅទូទាំងជនបទប្រទេស។បច្ចុប្បន្ន ការអភិវឌ្ឍរួមបញ្ចូលគ្នានៃការដឹកអ្នកដំណើរ ការដឹកជញ្ជូនទំនិញនិងការដឹកជញ្ជូនអីវ៉ាន់រហ័សនៅជនបទទទួលបានសមិទ្ធផលវិជ្ជមាន បានបើកខ្សែបណ្តាញជាង១.១ម៉ឺនខ្សែ ហើយការដឹកជញ្ជូនកញ្ចប់អីវ៉ាន់រហ័សតាមរយៈរថយន្តដឹកអ្នកដំណើរនៅជនបទបានលើសពី២០០លានកញ្ចប់ជារៀងរាល់ឆ្នាំ៕