ជើងហោះហើរដឹកអ្នកធ្វើដំណើរអន្តរជាតិរបស់ប្រទេសចិនបានស្តារឡើងវិញជាលំដាប់លំដោយ

CRI, March 19, 2024
Size:

    ពេលថ្មីៗកន្លងទៅនេះ រដ្ឋបាលជាតិអាកាសចរណ៍ស៊ីវិលចិនបានបើកធ្វើសន្និសីទកាសែតដោយអះអាងថា ចាប់តាំងពីការដឹកអ្នកធ្វើដំណើរក្នុងអំឡុងបុណ្យចូលឆ្នាំចិនឆ្នាំ ២០២៤ មក ជើងហោះហើរដឹកអ្នកដំណើរអន្តរជាតិតាមពេលកំណត់របស់ប្រទេសចិនបានស្តារឡើងវិញជាលំដាប់លំដោយ។ បច្ចុប្បន្ន បានដំណើរការជើងហោះហើរអន្តរជាតិតាមពេលកំណត់ទៅកាន់ប្រទសចំនួន ៦៤ ក្នុងនោះ ប្រទេសដែលចូលរួមកសាង"ខ្សែក្រវាត់និងផ្លូវ" មានចំនួន ៤៨ ដែលស្មើនឹង ៧៥%។

     ក្នុងចំណោមនោះ បរិមាណជើងហោះហើរទៅកាន់ប្រទេសចំនួន ២២ ដូចជាសិង្ហបុរី អូស្ត្រាលី អង់គ្លេសនិងអ៊ីតាលីមានចំនួនលើសពីមុនពេលផ្ទុះរាលដាលជំងឺកូវីដ និងមានប្រទេសចំនួន  ទៀតដែលទើបបើកជើងហោះហើរថ្មី មានដូចជាកូវែត លុចសំបួរ តង់ហ្សានី ស៊ែប៊ីនិងប៉ាពូអាស៊ីនូវែលហ្គីណេ។ ចាប់ពីថ្ងៃទី ៣១ ខែមីនាឆ្នាំ២០២៤ តទៅ ក្រុមហ៊ុនអាកាសចរណ៍របស់ចិននិងអាមេរិកអាចប្រតិបត្តិជើងហោះហើរដឹកអ្នកធ្វើដំណើរតាមពេលកំណត់សរុប ១០០ ជើងក្នុងមួយសប្តាហ៍៕