ក្រសួងការបរទេសចិន៖សហគមន៍អន្តរជាតិកាន់តែមានសុទិដ្ឋិនិយមចំពោះសក្តានុពលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមចិន

CRI, March 14, 2024
Size:

ថ្ងៃទី១២ ខែមីនា នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ មានអ្នកសារព័ត៌មានសួរថា ជាងមួយសប្តាហ៍កន្លងទៅនេះ សាធារណៈមតិអន្តរជាតិបានផ្តោតសំខាន់ទៅលើមហាសន្និបាតនៃសភាទាំង២របស់ប្រទេសចិន។ប្រព័ន្ធសារព័ត៌មានជាច្រើនបានដកស្រង់ការវិភាគនៃអង្គការអន្តរជាតិនិងអ្នកជំនាញ ដោយបង្ហាញថា មហាសន្និបាតនៃសភាទាំង២របស់ប្រទេសចិនបានបញ្ចេញសញ្ញាវិជ្ជមានដែលសេដ្ឋកិច្ចចិនងើបឡើងវិញនិងកាន់តែប្រសើរឡើង។តើអ្នកនាំពាក្យមានការវាយតម្លៃយ៉ាងណាចំពោះរឿងនេះ?

ទាក់ទិននឹងរឿងនេះ លោកWangWenbinអ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា មហាសន្និបាតនៃសភាទាំង២របស់ប្រទេសចិនជាព្រឹត្តិការណ៍ធំប្រចាំឆ្នាំសម្រាប់ជីវភាពនយោបាយរបស់ចិន និងជាបង្អួចសំខាន់សម្រាប់សហគមន៍អន្តរជាតិសង្កេតមើលពីគោលនយោបាយរបស់ប្រទេសចិន។មិនថាគោលដៅតាមការប៉ាន់ប្រមាណក្នុងរបាយការណ៍ការងាររបស់រដ្ឋាភិបាលដែលកំណើនផលិតផលក្នុងស្រុកសរុប៥% ឬក៏ពាក្យគន្លឹះ ដូចជា “កម្លាំងផលិតកម្មគុណភាពថ្មី” “ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់”និង “ការបើកចំហក្នុងកម្រិតខ្ពស់”ជាដើម សុទ្ធតែមានការពិភាក្សាយ៉ាងច្រើនពីសំណាកប្រព័ន្ធសារព័ត៌មានអន្តរជាតិ។តាមរយៈមហាសន្និបាតនៃសភាទាំង២របស់ប្រទេសចិន សហគមន៍អន្តរជាតិបានមើលឃើញប្រទេសចិនមួយដែលវិវឌ្ឍទៅមុខដោយមានស្ថិរភាព ត្រួតត្រាយនិងច្នៃប្រឌិតថ្មី បើកចំហនិងមានជំនឿចិត្តលើខ្លួនឯង ប្រមូលផ្ដុំ ពោលគឺមានសុទិដ្ឋិនិយមចំពោះសក្តានុពលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមចិន រំពឹងទុកថា ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិនអាចនាំមកនូវកាលានុវត្តភាពកាន់តែច្រើនដល់ពិភពលោក៕