ប្រព័ន្ធសារព័ត៌មានបរទេស៖ប្រទេសចិនបានរួមចំណែកជាកម្លាំងចលករដើម្បីស្តារ សេដ្ឋកិច្ចសកលឡើងវិញ

CRI, March 14, 2024
Size:

ប្រព័ន្ធសារព័ត៌មានបរទេសបានសម្គាល់ជាទូទៅថា ការដែលប្រទេសចិនជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនដោយគ្រប់ជ្រុងជ្រោយនឹងបន្តរួមចំណែកជាកម្លាំងសម្រាប់ការអភិវឌ្ឍខ្លួនឯងភាពរុងរឿងក្នុងតំបន់និងការស្តារសេដ្ឋកិច្ចសកលឡើងវិញ។

កាសែត«អ្នកសារព័ត៌មាននៃសហភាពអឺរ៉ុប»ដែលមានទីស្នាក់ការកណ្តាលនៅក្រុងប្រ៊ុចសែលប្រទេសបែលហ្ស៊ិកបានចុះផ្សាយដំណឹងថា ប្រទេសចិនកំពុងខិតខំជំរុញយ៉ាងខ្លាំងក្នុងការកសាងប្រព័ន្ធឧស្សាហកម្មទំនើបកម្ម ពន្លឿនការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីដែលបានបំពេញបន្ថែមកម្លាំងចលករថ្មីក្នុងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ដោយឈប់ឈរ ហើយនឹងបង្កើតជាគំរូសម្រាប់ការអភិវឌ្ឍដោយចីរភាពនៃសេដ្ឋកិច្ចសកល។

និពន្ធនាយកនៃទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ាក់បានសម្គាល់ថា ការអភិវឌ្ឍនៃសេដ្ឋកិច្ចចិនបានបំពេញកម្លាំងចលករដល់បណ្តាប្រទេសមជ្ឈិមបូព៌ា។

ប្រព័ន្ធសារព័ត៌មានសំខាន់ៗនៃប្រទេសគុយបាបានចុះផ្សាយដំណឹងដោយគូសបញ្ជាក់ថា ប្រទេសចិនបានដើរតួនាទីដ៏សំខាន់ក្នុងការជំរុញធ្វើឱ្យអភិបាលកិច្ចសកលមានសុក្រឹតភាពគាំពារដល់ទីផ្សារងើបឡើងថ្មីនិងសិទ្ធិនិងផលប្រយោជន៍នៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍៕