ក្រុមយកបទសមស្ភាន៍“ដំណើរម៉ឺនយោជន៍ ឡានឆាង-មេគង្គ”ទៅដល់ខេត្ត Langkai ប្រទេសថៃ

lmcchina.org, March 12, 2024
Size:

នៅថ្ងៃទី ៨ ខែមីនា ក្រុមយកបទសម្ភាសន៍“ដំណើរម៉ឺនយោជន៍ ឡានឆាង-មេគង្គ” ក្រោមប្រធានបទ“រួមគ្នាផឹកទឹកទន្លេតែមួយ ពិគ្រោះពិភាក្សាពីមនោសញ្ចេតនាឡានឆាង-មេគង្គ” បានធ្វើដំណើរទៅដល់ខេត្ត Langkai ប្រទេសថៃ ដែលបានធ្វើកិច្ចសម្ភាសន៍ជាមួយអភិបាលខេត្ត និងចូលរួមកិច្ចប្រជុំផ្លាស់ប្តូរគ្នា។


ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់អំពីការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ទន្លេមេគង្គ កាលានុវត្តភាពពាណិជ្ជកម្មថ្មីដែលនាំមកដោយផ្លូវរថភ្លើងចិន-ថៃ និងផែនការអភិវឌ្ឍផ្លូវរថភ្លើងចិន-ឡាវ។


ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា យើងរំពឹងថានឹងអាចជំរុញការសាងសង់ផ្លូវរថភ្លើងចិន-ថៃដំណាក់កាលទី ២ ដើម្បីតភ្ជាប់ជាមួយផ្លូវរថភ្លើងចិន-ឡាវក្នុងពេលឆាប់ៗ។ គួរបញ្ជាក់ថា នេះជាផ្លូវរថភ្លើងល្បឿនលឿនទី ១ របស់ប្រទេសថៃ ហើយក្រោយពីបញ្ចប់ការសាងសង់ជាផ្លូវការ ទេសចរបរទេស និងទំនិញនាំចូលពីបរទេសនឹងអាចចូលមកក្នុងប្រទេសថៃតាមរយៈខេត្ត Langkai នេះ ដែលនឹងចាក់បញ្ចូលនូវកម្លាំងរស់រវើកថ្មីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ ការធ្វើដំណើរទៅវិញទៅមក ពាណិជ្ជកម្មតាមព្រំដែន និងការលើកកម្ពស់ការរស់នៅរបស់ប្រជាជនជាដើម។

លោកប្រធានក្រុមយកបទសម្ភាសន៍ ឆឹន ហៃឡី បានសម្តែងការអញ្ជើញជូនចំពោះមិត្តថៃឱ្យទៅទស្សនាទេសភាពដ៏ស្រស់ស្អាតរបស់ខេត្តឈីងហៃប្រទេសចិន ដែលជាប្រភពដើមនៃទន្លេឡានឆាង-មេគង្គ ដើម្បីយល់ដឹងពីសមិទ្ធផលនៃការអភិរក្សអេកូ-ធម្មជាតិរបស់ទន្លេឡានឆាង-មេគង្គ បង្កើនការយោគយល់គ្នានិងពង្រឹងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទន្លេឡានឆាង-មេគង្គ។