មហាសន្និបាតសភាទាំងពីរនៃប្រទសចិនគឺជាបង្អួចដ៏សំខាន់សម្រាប់មជ្ឈដ្ឋានខាងក្រៅសង្កេតមើលនិងយល់ដឹងពីប្រជាធិបតេយ្យរបស់ប្រទេសចិន

CRI, March 12, 2024
Size:

   មហាសន្និបាតសភាទាំងពីរនៃប្រទសចិនបានធ្វើឱ្យពិភពលោកគិតពិចារណាម្តងទៀតអំពីបញ្ហាថា តើ"អ្វីជាប្រជាធិបតេយ្យ" នេះបើតាមទស្សនៈរបស់លោកGustavo Emilio Ngនិពន្ធនាយកនៃទស្សនាវដ្តីសម័យបច្ចុប្បន្ននៃប្រទេសអាហ្សង់ទីន  ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូលនៃប្រទេសចិនគឺជាប្រជាធិបតេយ្យដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនយ៉ាងប្រាកដប្រជា។  គឺដូចពាក្យសម្តីរបស់លោកអីញ្ចឹង   មហាសន្និបាតសភាទាំងពីរនៃប្រទសចិនដែលមួយឆ្នាំធ្វើម្តងគឺជាបង្អួចដ៏សំខាន់សម្រាប់មជ្ឈដ្ឋានខាងក្រៅសង្កេតមើលនិងយល់ដឹងពីប្រជាធិបតេយ្យរបស់ប្រទេសចិន។

      ឆ្នាំនេះគឺជាខួបលើកទី៧០នៃការបង្កើតមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន   និងខួបលើកទី៧៥នៃការបង្កើតមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន។  

      តំណាងប្រជាជានទូទាំងប្រទេសចិនចំនួនជិត៣ពាន់នាក់និងសមាជិកសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនចំនួនជាង២១០០នាក់បានប្រមូលផ្តុំគ្នានៅទីក្រុងប៉េកាំងពីគ្រប់តំបន់ប្រទេសចិន    នាំមកនូវសម្លេងរបស់ប្រជាជនដល់វេទិកាចូលរួមនិងពិភាក្សាកិច្ចការនយោបាយដ៏សំខាន់បំផុតរបស់ប្រទេសចិន  ដើម្បីផ្តល់ជាមតិយោបល់សម្រាប់ការអភិវឌ្ឍនិងវឌ្ឍនភាពរបស់ប្រទេសជាតិ     ដែលបានបង្ហាញម្តងទៀតនូវភាពរស់រវើកនៃប្រជាធិបតេយ្យបែបចិនចំពោះមជ្ឈដ្ឋានខាងក្រៅ។

      ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ   ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូលរបស់ប្រទេសចិន បានទទួលការយកចិត្តទុកដាក់យ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិ។ យោងតាមគោលគំនិតនេះ   ប្រជាជនទូទាំងប្រទេសចិនបានអនុវត្តតាមផ្លូវច្បាប់នូវការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ   ការប្រឹក្សានយោបាយតាមបែបប្រជាធិបតេយ្យ  ការសម្រេចគោលនយោបាយតាមបែបប្រជាធិបតេយ្យ   ការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនិងការត្រួតពិនិត្យតាមបែបប្រជាធិបតេយ្យហើយគ្រប់គ្រងកិច្ចការរដ្ឋ គ្រប់គ្រងកិច្ចការសេដ្ឋកិច្ចនិងវប្បធម៌  និងគ្រប់គ្រងកិច្ចការសង្គមតាមរយៈវិធិនិងទម្រង់គ្រប់បែបយ៉ាងតាមផ្លូវច្បាប់។ ក្នុងមហាសន្និបាតសភាទាំងពីរនៃប្រទសចិន    កត្តាប្រជាធិបតេយ្យទាំងនេះត្រូវបានបង្ហាញនិងអនុវត្តយ៉ាងពេញលេញ។

      ប្រជាធិបតេយ្យមិនមែនជាវត្ថុតែងល្អទេ  តែគឺយកមកដោះស្រាយបញ្ហារបស់ប្រជាជនដែលត្រូវដោះស្រាយជាបន្ទាន់។  យោងតាមស្ថិតិឱ្យដឹងថា  ស្ថាប័ននានានៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានទទួលសំណើនិងសេចក្តីស្នើច្បាប់សរុបជាង១២០០០ដែលបានលើកឡើងក្នុងអំឡុងពេលមហាសន្និបាតសភាទាំងពីរនៃប្រទសចិន   ហើយបានដោះស្រាយទាំងស្រុងដោយទាន់ពេលវេលា។  ស្ថាប័ននានាបានក្រេបយកមតិយោបល់និងសំណ្នើជិត៤៧០០ដែលលើកឡើងដោយតំណាងប្រជាជននិងសមាជិកសភាប្រឹក្សានយោបាយ  ហើយបានដាក់ចេញគោលនយោបាយនិងវិធានការពាក់ព័ន្ធចំនួនជាង២០០០  ដែលបានជំរុញយ៉ាងខ្លាំងក្លានូវការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់និងការកែល្អជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសចិន៕

      ឥស្សរជនសង្កេតការណ៍ជាច្រើននាក់បានយល់ឃើញថា   ការអភិវឌ្ឍនិងវឌ្ឍនភាពរបស់ប្រទេសចិននាពេលបច្ចុប្បន្ននេះ   មិនត្រឹមតែជាភាពជោគជ័យនៃសេដ្ឋកិច្ចប៉ុណ្ណោះទេ  ថែមទាំងក៏ជាភាពជោគជ័យនៃរបបនយោបាយប្រជាធិបតេយ្យផងដែរ។ លោកស្រីNadia Helmyសាស្ត្រាចារ្យខាងវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យBeni Suefប្រទេសអេហ្ស៊ីបបានយល់ឃើញថា   សមិទ្ធផលដ៏មហាអស្ចារ្យរបស់ប្រទេសចិនក្នុងការអភិវឌ្ឍខាងសង្គមនិងសេដ្ឋកិច្ច  គឺអាស្រ័យដោយប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល។  យោងតាមលទ្ធផលនៃការស្ទង់ប្រជាមតិដែលធ្វើឡើងនៅប្រទេសចិនដោយវិទ្យាស្ថានKennedyនៃសកលវិទ្យាល័យHarvardក្នុងរយៈពេលជាង១០ឆ្នាំជាប់ៗគ្នាបង្ហាញឱ្យឃើញថា   កម្រិតពេញចិត្តរបស់ប្រជាជនចិនចំពោះរដ្ឋាភិបាលបានរក្សាលើសពី៩០ភាគរយក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា។

      ពិភពលោកមានភាពសំបូរបែប    ហើយការអភិវឌ្ឍនៃប្រជាធិបតេយ្យមិនមែនមានតែផ្លូវបែបលោកខាងលិចតែមួយគត់ទេ។ប្រទេសជាច្រើនកំពុងស្វែងរកផ្លូវនយោបាយប្រជាធិបតេយ្យដែលសមស្របនឹងសភាពការណ៍ជាតិរបស់ខ្លួន។  តាមរយៈមហាសន្និបាតសភាទាំងពីរនៃប្រទេសចិន   ពិភពលោកអាចយល់ដឹងពីការដំណើរការមីក្រូនៃប្រជាធិបតេយ្យរបស់ប្រទេសចិន   អាចសង្កេតមើលឧត្តមភាពនៃរបបនយោបាយប្រជាធិបតេយ្យរបស់ប្រទេសចិន   ក៏ដូចជាអាចយល់ច្បាស់ពីលេខសម្ងាត់នៃការអភិវឌ្ឍនិងវឌ្ឍនភាពរបស់ប្រទេសចិនផងដែរ៕