ឥស្សរជនមិត្តភាពបរទេសរំពឹងថា នឹងស្វែងយល់ពីការអភិវឌ្ឍសេដ្ឋកិច្ចបែបបៃតងនិងកាបូនទាបរបស់ចិនតាមរយៈមហាសន្និបាតនៃសភាទាំងពីររបស់ចិន

CRI, March 11, 2024
Size:

របាយការណ៍ការងាររដ្ឋាភិបាលរបស់ចិនឆ្នាំ២០២៤បានលើកឡើងថា ត្រូវបង្កើនការកសាងអរិយធម៌អេកូឡូស៊ី និងជំរុញការអភិវឌ្ឍបែបបៃតងនិងកាបូនទាប  នេះមិនត្រឹមតែជាបញ្ហាចំណុចក្តៅដែលតំណាងប្រជាជននិងសមាជិកសភាប្រឹក្សានយោបាយផ្តោតសំខាន់ប៉ុណ្ណោះទេ ថែមទាំងក៏ជាខ្លឹមសារដែលឥស្សរជនមិត្តភាពបរទេសជាច្រើនយកចិត្តទុកដាក់ផងដែរ 

បញ្ញវន្តមីយ៉ាន់ម៉ាបានយល់ឃើញថា ក្នុងរបាយការណ៍ការងាររដ្ឋាភិបាល ទង្វើរបស់ចិនដែលខិតខំប្រឹងប្រែងធ្វើបរិវត្តកម្មទៅកាន់សេដ្ឋកិច្ចកាបូនទាបនិងជំរុញការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យាគឺគួរឱ្យរំភើបចិត្តណាស់  ជាពិសេស ឋានៈឈានមុខគេរបស់ចិនលើវិស័យបច្ចេកវិទ្យានៃថាមពលដែលអាចកកើតឡើងវិញគឺគួរឱ្យកោតសរសើរ  កិច្ចខិតខំប្រឹងប្រែងទាំងនេះមិនត្រឹមតែសមស្របនឹងគោលដៅអាកាសធាតុសកលប៉ុណ្ណោះទេ ថែមទាំងក៏បានផ្តល់កាលានុវត្តភាពសម្រាប់បង្កើតឱកាសការងារខាងបច្ចេកវិទ្យាខ្ពស់កាន់តែច្រើនផងដែរ 

លោក Fabio Massimo Parenti សាស្ត្រាចារ្យរងនៃវិទ្យាស្ថានអន្តរជាតិ Lorenzo de' Medici របស់អ៊ីតាលីបានថ្លែងថា “ពីក្នុងរបាយការណ៍ការងាររដ្ឋាភិបាល យើងបានឃើញកម្លាំងជាក់ស្តែងនិងការប្តេជ្ញាចិត្តរបស់ចិនក្នុងការអភិវឌ្ឍឧស្សាហកម្មងើបឡើងថ្មីនិងឧស្សាហកម្មសំដៅទៅរកពេលអនាគតផង ហើយក៏បានឃើញការប្តេជ្ញាចិត្តរបស់ចិនដែលកំពុងខិតខំប្រឹងប្រែងលើកកម្ពស់លំដាប់ថ្នាក់នៃឧស្សាហកម្មប្រពៃណីបន្ទាប់ពីឆ្លងកាត់ការធ្វើកំណែទម្រង់និងបើកទូលាយអស់រយៈពេលជាង៤០ឆ្នាំផងដែរ