ថ្ងៃទី៩ខែមីនាតាមម៉ោងក្នុងតំបន់ សហព័ន្ធស្រូវអង្ករកម្ពុជាបានចេញសារព័ត៌មានថា ក្នុងរយៈពេលពីរខែដើមនៃឆ្នាំ២០២៤ ប្រទេសកម្ពុជាបាននាំចេញអង្ករចំនួនជាង៩ម៉ឺនតោនទៅកាន់គោលដៅចំនួន៥០ ដែលបូករួមទាំងប្រទេសចិន ប្រទេសអាស៊ានចំនួន៥និងរដ្ឋសមាជិកនៃសហភាពអឺរ៉ុបចំនួន២២ជាដើម។ ក្នុងនោះ បាននាំចេញអង្ករចំនួនជាង១១ពាន់តោនទៅកាន់ប្រទេសចិន ប្រទេសចិននៅតែជាទីផ្សារនាំចេញសំខាន់មួយរបស់អង្ករកម្ពុជាដដែល។
យោងតាមរបាយការណ៍ថ្មីបំផុតដែលចេញផ្សាយដោយរដ្ឋាភិបាលកម្ពុជាឱ្យដឹងថា ក្នុងរយៈពេលពីរខែដើមនៃឆ្នាំ២០២៤ ប្រទេសកម្ពុជាបាននាំចេញកសិផលចំនួនជិត៣លានតោនទៅកាន់៦០ប្រទេស ដែលបាន កើនឡើង៦៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ហើយទំហំនាំចេញសរុបបានលើសពី៩៤៧លានដុល្លារអាមេរិក៕