ឥស្សរជននៃប្រទេសជាច្រើនបានកោតសរសើរថា មហាសន្និបាតនៃសភាទាំងពីររបស់ប្រទេសចិនជាការអនុវត្តដ៏រស់រវើកនូវលទ្ធិប្រជាធិបតេយ្យ

CRI, March 7, 2024
Size:

      មហាសន្និបាតនៃសភាទាំងពីរឆ្នាំ២០២៤របស់ប្រទេសចិនបានបើកធ្វើជាផ្លូវការហើយ។ ឥស្សរជនបរទេសជាច្រើនរូបបានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ថា មហាសន្និបាតនៃសភាទាំងពីររបស់ប្រទេសចិនជាការអនុវត្តដ៏រស់រវើកនូវលទ្ធិប្រជាធិបតេយ្យ

ហើយប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូលរបស់ប្រទេសចិនពិតជាអាចរកឃើញនិងដោះស្រាយបញ្ហាដែលប្រជាជនយកចិត្តទុកដាក់បំផុត។

លោកស្រីNadia Helmy អ្នកជំនាញខាងបញ្ហាចិននិងជាសាស្រ្តាចារ្យខាងវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យBeni-Suefប្រទេសអេហ្ស៊ីបបានចង្អុលបង្ហាញថា "ប្រព័ន្ធរបបសភាតំណាងប្រជាជនគឺជាប្រព័ន្ធរបបដ៏សំខាន់មួយសម្រាប់សម្រេចបាននូវប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល ហើយការប្រឹក្សានយោបាយតាមបែបប្រជាធិបតេយ្យគឺជាវិធីសាស្រ្តដ៏សំខាន់សម្រាប់អនុវត្តប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល។ សមិទ្ធផលដ៏អស្ចារ្យរបស់ប្រទេសចិនក្នុងការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចគឺអាស្រ័យដោយប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល។

លោកGustavo Ng និពន្ធនាយកនៃទស្សនាវដ្ដី "DangDai" របស់ប្រទេសអាហ្សង់ទីនបានថ្លែងថា មហាសន្និបាតនៃសភាទាំងពីររបស់ប្រទេសចិនបានធ្វើឱ្យពិភពលោកគិតពិចារណាម្តងទៀតអំពីបញ្ហាថា"តើអ្វីជាលទ្ធិប្រជាធិបតេយ្យ"។ ការអនុវត្តលទ្ធិប្រជាធិបតេយ្យប្រកបដោយប្រសិទ្ធភាពរបស់ប្រទេសចិនគឺស៊ីសង្វាក់គ្នាជាមួយសភាពការណ៍ជាតិនិងចាត់ទុកក្តីបំណងដ៏មុតមាំរបស់ប្រជាជនជាមូលដ្ឋានគ្រឹះ ដែលនាំមកនូវការប្រឈមចំពោះអ្វីដែលហៅថា "លទ្ធិប្រជាធិបតេយ្យ" ដែលជាការអួតអាងរបស់បណ្តាប្រទេសលោកខាងលិច៕