តំណាងរបស់ប្រទេសជាច្រើនដែលប្រចាំនៅចិនបានថ្លែងថា ការធ្វើទំនើបកម្មតាមបែបផែនចិននឹងផ្តល់ផលប្រយោជន៍ដល់ពិភពលោក

CRI, March 7, 2024
Size:

តំណាងរបស់ប្រទេសជាច្រើនដែលប្រចាំនៅចិនបានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា ពួកគេមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះដំណើរការធ្វើទំនើបកម្មតាមបែបផែនចិន ហើយសម្គាល់ថា ពិភពលោកនឹងទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍរបស់ចិន 

លោក Salvador Moncada ឯកអគ្គរដ្ឋទូតហុងឌូរ៉ាសប្រចាំនៅចិនបានថ្លែងថា ខ្ញុំយល់ឃើញថា ប្រទេសចិនកំពុងឆ្ពោះទៅកាន់ទំនើបកម្មនិងសង្គមដែលប្រកបដោយភាពរស់រវើក  ក្នុងនាមជាអ្នកមកពីប្រទេសកំពុងអភិវឌ្ឍន៍ ខ្ញុំអាចមកដល់ប្រទេសចិន និងមើលឃើញពីដំណើរការធ្វើទំនើបកម្មតាមបែបផែនចិនដោយផ្ទាល់ភ្នែក គឺមានចំណាប់អារម្មណ៍ខ្លាំងណាស់ 

លោក JEAN LOUIS Robinson ឯកអគ្គរដ្ឋទូតម៉ាដាហ្កាស្កាប្រចាំនៅចិនបានលើកឡើងថា ការអភិវឌ្ឍតាមបែបទំនើបកម្មរបស់ចិនគឺល្អណាស់ ទំនើបកម្មតាមបែបផែនចិននឹងជំរុញការធ្វើទំនើបកម្មរបស់ប្រទេសផ្សេងទៀត ជាពិសេសគឺប្រទេសកំពុងអភិវឌ្ឍន៍  គោលជំហរនិងគំនិតផ្តួចផ្តើមរបស់ចិនអំពីសន្តិភាពពិភពលោកក៏នឹងកាន់តែទទួលបានការយកចិត្តទុកដាក់ពីទូទាំងពិភពលោកផងដែរ