កិច្ចប្រជុំលើកទី ២ នៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៥ នឹងបើកនៅថ្ងៃទី ៤ ខែមីនា ដែលមានរយៈពេល ៦ ថ្ងៃ

CRI, March 4, 2024
Size:

សន្និសីទសារព័ត៌មាននៃកិច្ចប្រជុំលើកទី ២ នៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៥ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី ៣ ខែមីនា។ លោក Liu Jieyi អ្នកនាំពាក្យនៃមហាសន្និបាតបានធ្វើបទបង្ហាញអំពីស្ថានភាពពាក់ព័ន្ធនឹងមហាសន្និបាតលើកនេះជូនចំពោះប្រព័ន្ធផ្សព្វផ្សាយចិននិងបរទេស ព្រមនិងឆ្លើយសំណួររបស់អ្នកសារព័ត៌មាន។

លោក Liu Jieyi បានបង្ហាញឱ្យដឹងថា កិច្ចប្រជុំលើកទី  នៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៥  នឹងបើកធ្វើនៅវិមានសភាប្រជាជនក្រុងប៉េកាំងនៅវេលាម៉ោង  រសៀលថ្ងៃទី ៤ ខែមីនា ហើយនឹងបិទបញ្ចប់នៅព្រឹកថ្ងៃទី ១០ ខែមីនា គឺមានរយៈពេល  ថ្ងៃ៕